ករណីចាក់ថ្មចូលទន្លេ ប្រុងយកធ្វើជាកម្មសិទ្ធិនៅ ស្រុកស្រីសន្ធរ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ។
ការយកគ្រឿងចាក់កាយថ្មចេញពីទន្លេវិញ បានធ្វើឡើងក្រោយអាជ្ញាធរខត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ដោយបានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឱ្យបញ្ឈប់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។
សូមបញ្ជាក់ថា ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ៕