**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីប្រឡងស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”**ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជេីញរៀបចំពិធីស្រង់ព្រះ និងលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវត្តកិត្តិយារាម ហៅវត្តកណ្តាល ក្នុងក្រុងស្ទឹងត្រែង**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងបូជាសពលោកអធិការនគរបាលក្រុងប៉ោយប៉ែត**ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមប្រារព្ធពិធីពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវត្តរាជបូណ៌**កម្លាំងនគរបាល បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម អ៊ូច ភា អញ្ជើញបើកដំណើរការព្រឹត្តិការណ៍សង្រ្កាន្តខេត្តតាកែវ ដែលរៀបចំរយៈពេល០៣ថ្ងៃ នៅសួនច្បារមាត់បឹងតាកែវ**ភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពតក្នុងរយៈពេលពីរថ្ងៃនៃពីធីបុណ្យចូលឆ្នាំខ្មែរ**ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៅវត្តភ្នំហាន់ជ័យ**ការទុកដាក់សំរាម និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានល្អប្រសើរ ជួយឱ្យសោភ័ណភាពវត្តអារាម និងមូលដ្ឋានមានអនាម័យ ព្រមទាំងបង្កឱ្យប្រជាពលរដ្ឋ បានកម្សាន្តសប្បាយក្នុងរដូវបុណ្យចូលឆ្នាំថ្មី**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”**ក្រសួងការងារ ស្ថានទូតខ្មែរ មជ្ឈមណ្ឌលព្រះពុទ្ធសាសនា និងសមាគមខ្មែរបន្តរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ឯកឧត្តម ប៉ែន បូណា៖ ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ**មេដឹកនាំ G7 ថ្កោលទោសអ៊ីរ៉ង់ ដោយព្រមានពីហានិភ័យនៃការកើនឡើង**ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើង បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល**មនុស្ស ១៩នាក់ស្លាប់ និង០២នាក់បាត់ខ្លួន ក្រោយការរអិលបាក់ដីដ៏ធំ នៅឥណ្ឌូនេស៊ី**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេច ស ខេង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរសម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast រាយការណ៍ពីការខាតបង់ចំនួន ២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast បានរាយការណ៍ពីការខាតបង់សុទ្ធជាង ២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ បើទោះបីជាប្រាក់ចំណូលកើនឡើង ៩០ភាគរយក៏ដោយ។

VinFast ដែលមានបំណងប្រកួតប្រជែងជាអន្តរជាតិជាមួយក្រុមហ៊ុន EV សកលដូចជា Tesla បានបាត់បង់គោលដៅនៃការលក់របស់ខ្លួន។ ទោះបីជាប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនរថយន្តសម្រាប់ឆ្នាំ២០២៣ មានចំនួន ១.១៩ពាន់លានដុល្លារ កើនឡើង ៩១ភាគរយ ធៀបនឹងឆ្នាំមុនក៏ដោយ វាបានរាយការណ៍ពីការខាតបង់សិទ្ធចំនួន ២.៣៩ពាន់លានដុល្លារ កើនឡើង ១៤.៧ភាគរយ ពីឆ្នាំ២០២២។ ក្រុមហ៊ុនបានរាយការណ៍ថាបានចែកចាយរថយន្តអគ្គិសនីចំនួន ៣៤,៨៥៥គ្រឿងក្នុងឆ្នាំ២០២៣។

ទោះជាយ៉ាងណាក៏ដោយ VinFast គ្រោងនឹងបង្កើនគោលដៅចែកចាយរបស់ខ្លួនដល់ ១០០,០០០គ្រឿងនៅឆ្នាំ២០២៤ និងពង្រីកទៅកាន់ទីផ្សារអន្តរជាតិបន្ថែម ក្រៅពីសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប។

កាលពីថ្ងៃពុធ ក្រុមហ៊ុននេះតាមសេចក្តីរាយការណ៍បានបង្ហាញពីផែនការសាងសង់រោងចក្រ EV នៅ Tamil Nadu ប្រទេសឥណ្ឌា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ។ រោងចក្រនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ១៥០,០០០គ្រឿង។ លើសពីនេះ VinFast មានបំណងបែងចែកប្រាក់អប្បបរមាចំនួន ១.២ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើតរោងចក្រមួយផ្សេងទៀត និងបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសហ្វីលីពីនផងដែរ។

លោក Anh Nguyen ប្រធានផ្នែកហិរញ្ញវត្ថុ Vinfast បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានឃើញលទ្ធផលអំណោយផលនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងត្រីមាសទី៤ ជាមួយនឹងកំណើនប្រាក់ចំណូលដ៏រឹងមាំ និងបង្កើនប្រាក់ចំណេញ។ យើងនៅតែផ្តោតលើការលើកកម្ពស់ការអនុវត្តការវិនិយោគ និងការពង្រឹងតារាងតុល្យការរបស់យើងដោយកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្ភារៈ។

សូមបញ្ជាក់ថា VinFast ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ VinFast ជាសមាជិកនៃ Vingroup ជាម្ចាស់រោងចក្រផលិតរថយន្តនៅទីក្រុង Hai Phong ប្រទេសវៀតណាម។ ក្រុមហ៊ុននេះបានចាប់ផ្តើមការដឹកជញ្ជូនរថយន្តនៅក្នុង California ក្នុងខែមីនាឆ្នាំមុន ហើយបានលក់បានប្រហែល ២១,២០០គ្រឿងនៅត្រីមាសទីបី ដោយជាងពាក់កណ្តាលនៃពួកគេទៅសាខារបស់ខ្លួន។ អ្នកគ្រប់គ្រងរំពឹងថាក្រុមហ៊ុននឹងសម្រេចបាននូវចំណុចផ្តាច់មុខនៅឆ្នាំ២០២៥។

ថ្មីៗនេះ VinFast ក៏បានបង្ហាញគំនិតរថយន្តភីកអាប់អគ្គិសនី និងបានបើកដំណើរការរោងចក្រនៅរដ្ឋ North Carolina ដើម្បីផ្គត់ផ្គង់រថយន្ត EV សម្រាប់ទីផ្សារអាមេរិក។

ប្រភព៖ Yahoo News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង