ទំព័រ Facebook Page របស់ក្រសួងផែនការ ត្រូវបានជនអនាមិកលួច Hack យកទៅគ្រប់គ្រង
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថាទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ ដែលមានឈ្មោះថា “ក្រសួងផែនការ Ministry of Planning” ត្រូវបានជនអនាមិកលួច(Hack)យកទៅគ្រប់គ្រងទាំងស្រុង និងបានលុបចោលនូវទិន្នន័យមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យបន្តថា បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសក្រសួងផែនការ កំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ។
អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា ដំណឹងនេះចាត់ទុកជាការជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាប និងពិចារណាដោយការយកចិត្តទុកលើព័ត៌មានទាំងឡាយណាដែលមានផ្ទុយពីការពិត ប្រឌិតឡើងលើទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ ដូចបានជម្រាបជូនខាងលើចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី បន្ទាប់ពីទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ អាចទាញបានយកមកគ្រប់គ្រងវិញដោយជោគជ័យ៕

