**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

មន្ត្រីជំនាញ នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីជំនាញ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួង ធនធាន ទឹក និងឧតុនិយមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនិងបាននាំយកប្រេងម៉ាស៊ូតសម្រាប់បូមទឹកដាក់ស្រែជូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ក្រុមការងារអន្តរាគមន៍បានឱ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ២៦គ្រឿង សម្រាប់បូមទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅ៩ឃុំ ក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ឆ្នាំង ដែលរួមមាន៖ ទី១) ឃុំអំពិលទឹក និងឃុំសែប ស្រុកកំពង់ត្រឡាច ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន៩គ្រឿង ទី២)ឃុំកំពង់ហៅ ឃុំដា ឃុំស្វាយរំពារ ស្រុកកំពង់លែង ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន ៨គ្រឿង ទី៣) ឃុំមេលំ ឃុំផ្សារ ស្រុកបរិបូណ៍ ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះចំនួន ៣គ្រឿង ទី៤)ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ប្រើម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន ១គ្រឿង និងទី៥) ឃុំកោះថ្កូវ ស្រុកជលគីរី ប្រើម៉ាស៊ីនចល័ត ធុនមធ្យមកម្លាំង ៦៥សេះចំនួន ៥គ្រឿង។

ជាលទ្ធផល ក្រុមការងារបានបញ្ជាក់ថា ចាប់តាំងពីការអន្តរាគមន៍រហូតមកដល់ពេលនេះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក្នុងតំបន់នេះមានទឹកក្នុងស្រែគ្រប់គ្រាន់ និងស្រូវមានដើមទងល្អ ៕

អត្ថបទដែលជាប់ទាក់ទង