**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមពិធី ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់គោលដៅដែលទី១ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ សម្ដេចបន្តទៀតថា ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ,ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។

សម្ដេចធិបតី បានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិ បាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ។

សម្ដេចធិបតី ឱ្យមានប្រសាសន៍ទៀតថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាម ដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ តែជាផែនការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី ៥០ សាលា, ឈានទៅ ១០០ សាលា, ២០០ សាលារហូតដល់ ១០០០ សាលាជាដើម ហើយផែនការត្រួតពិនិត្យនេះ គួរអនុវត្ត ៣ខែម្ដង។
ផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងដើម្បីបន្តអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូឱ្យកាន់តែទូលំទូលាយប្រកបដោយផ្លែផ្កាកាន់តែប្រសើរ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមធ្វើការណែនាំដល់គណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក៏ដូចជាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដូចតទៅ ៖

១- ដំណើរការនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិង វិស័យសុខាភិបាល មានទំនាក់ទំនងផ្ទាល់ជាមួយការជំរុញវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវពិនិត្យនិងរៀបចំផែនការសកម្មភាពដែលប្រទាក់ក្រឡានិងគាំទ្រគ្នាមិនត្រឹមតែក្នុងគោលបំណងវាយតម្លៃស្វែងរកអង្គភាពគំរូប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដល់នូវការគាំទ្រឱ្យបានពេញ លេញដល់គ្រឹះស្ថានអប់រំនិងអង្គភាពសុខាភិបាលនៅមូលដ្ឋានទាំងអស់ ឱ្យមានសមត្ថភាពផ្តល់សេវាសមស្របនិងប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋ។

២- គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវបន្តបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយនិងការទទួលយកលក្ខណៈវិនិច្ឆ័យគោលទាំង៨ លក្ខណៈវិនិច្ឆ័យរង និងលក្ខណៈវិនិច្ឆ័យលម្អិត ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៃការវាយតម្លៃ ដើម្បីអង្គភាពអាចប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព ក្នុងការកំណត់អំពីភាពខ្លាំងនិងភាពខ្សោយរបស់សាលាមត្តេយ្យសិក្សា សាលាបឋម សិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពកម្រិត១ កម្រិត២ និងកម្រិត៣ និងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនូវវិធានការសមស្របដែលម្អអង្គភាពជាបន្ត។

៣- គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវសិក្សាពីលទ្ធភាពក្នុងការពង្រីក វិសាលភាពនៃការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈទៅអង្គភាព ឬស្ថាប័នផ្សេងៗទៀត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យបានខ្លាំងក្លាចលនានៃប្រឡងប្រណាំងការផ្តល់សេវា សាធារណៈ និងភាពជាគំរូនៃអង្គភាពផ្តល់សេវាសាធារណៈ។៤- គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវធ្វើការផ្សព្វផ្សាយ និងជំរុញ ចលនាប្រកួតប្រជែងការផ្តល់សេវាសាធារណៈទៅដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យនៅ មូលដ្ឋាន ឱ្យបានទូលំទូលាយ រៀបចំឱ្យមានករណីសិក្សា និងចងក្រងនូវបទពិសោធល្អៗស្តីពីឧត្តមានុភាពនិង នវានុវត្តន៍នៃសាលារៀននិងមន្ទីរពេទ្យដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំង រៀបចំឱ្យមានទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធល្អៗទាំងក្នុងនិងក្រៅប្រទេស។

៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការជំរុញ ពង្រឹង និងកែប្រែឥរិយាបទរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យឡើង វិញទៅលើរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិង ធ្វើបច្ចុប្បន្នភាពទៅលើគោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគិតយុត្តដែលពាក់ព័ន្ធទៅនឹង ការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង ការកែលម្អ និងពង្រឹងគុណភាពនិង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមចូលរួមអបអរសាទរចំពោះអង្គភាពដែលទទួលបាន ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ និងសូមលើកទឹកចិត្តចំពោះអង្គភាពដែលមិនទាន់បាន ទទួលជ័យលាភី ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា តាមរយៈអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជ័យលាភីលេខ១ ទទួលបានថវិកា ២០០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង