**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះជួបសំណេះសំណាលសួរសុខទុក្ខ ដល់មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងសហគមន៍នេសាទ នៅឃុំអូរម្រះ ស្រុកសៀមបូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ:ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រីជលផល ឆ្មាំទន្លេអភិរក្សសត្វផ្សោត អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការបំពេញភារកិច្ចលើការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានលើកឡើងថា ពីរបីឆ្នាំកន្លងមកនេះ ក្រោយមានការការពារបានហ្មត់ចត់ ឃើញថាមានការថយចុះនៃការប្រើប្រាស់មង ហើយមន្ត្រីជលផល ឆ្មាំទន្លេអភិរក្សសត្វផ្សោត អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ត្រូវមានការអប់រំប្រជាពលរដ្ឋឱ្យយល់ជ្រាបនៃការនេសាទត្រីដោយខុសច្បាប់ ផលលំបាកនៃការបំផ្លាញធនធានធម្មជាតិ នាំគ្នាអភិរក្សនៃត្រីមេពូជ សត្វផ្សោតទឹកសាបទន្លេមេគង្គ ត្រីបបែលយក្សទំងន់ជាង៣០០គីឡូក្រាម ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាត្រីទឹកសាបដ៍ធំបំផុតនៅលើពិភពលោក ក្នុងគោលបំណងដើម្បីស្តាជីវភាពរបស់ប្រជាពលរដ្ឋ និងការទាក់ទាញទេសចរណ៍មកដំណើរកំសានទស្សនា នៅឃុំអូរម្រះ ស្រុកសៀមបូកនេះ។

នាឱកាសនោះដែល ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរស់នៅតំបន់ស្រុកសៀមបូកនេះ ប្រែក្លាយពីការនេសាទខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ មកប្រកបមុខរបរ កសិកម្ម កសិឧស្សាហកម្ម ដោយសារតំបន់នេះមានទន្លេមេគង្គជាប្រព័ន្ធស្រោចស្រពដ៏សំខាន់។

លោក ស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលបានគូសបញ្ជាក់ថា៖ ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គបានកំពុងប្រចាំការនៅតាមប៉ុស្តិ៍ល្បាត កោះសំពាយ សៀមបូក ត្បូងខ្លា កោះជ្រឹមដែលមានទីតាំងនៅតាមដងទន្លេមេគង្គ ដែលជាដែនជម្រកសត្វផ្សោត និងមានការជួយជ្រោមជ្រែងពីអង្គការ WWF និងរដ្ឋបាលជលផលថ្នាក់ជាតិ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង