រាជរដ្ឋាភបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ លើការធ្វើបដិវត្តន៍កម្មសដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការកសាងធនធានមនុស្ស ដែលអាចធ្វើឲ្យប្រទេសរឹងមាំ និងមានចេរភាព និងភាពធនក្នុងករអភិវឌ្ឍប្រទេស គឺជាគោលការណ៍សំខាន់។
ក្នុងឱកាសអញ្ជើញ សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤ និងផ្លាស់ប្តូរនិម្មបនកម្មសេដ្ឋកិច្ច នាពេលអនាគត រាជរដ្ឋាភបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការធ្វើបដិវត្តន៍កម្មសដ្ឋកិច្ច និងសង្គម ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនិយោបាយ សេដ្ឋកិច្ច និងសង្កមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានចក្ខុវិស័យកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការរៀបចំមូលដ្ឋានគ្រិះ ជម្រុញបដិវត្តន៍កម្មឌីជីថល នៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គម។
សម្តេចធិបតី គូសបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាក៏ជាផ្នែកមួយ យ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេពកោសល្យ ការច្នៃប្រឌិត និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជម្រុញកំណើន និរន្តភាពនៃសេដ្ឋកិច្ចឌីជីថលផងដែរ៕

