**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រះសីហនុ, គណបក្សប្រជាជន ទទួលបាន ១៧២សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០៨សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្ទឹងត្រែង, គណបក្សប្រជាជន ទទួលបាន ១៦០សំឡេង**លទ្ធផលបណ្តោះអាសន្នការរាប់សន្លឹកឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជន ទទួលបាន ១៤៨សម្លេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ០៥សម្លេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តមណ្ឌលគិរី, គណបក្សប្រជាជន ទទួលបាន ១០៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបាត់ដំបង, គណបក្សប្រជាជន ទទួលបាន ៧០៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តកោះកុង, គណបក្សប្រជាជន ទទួលបាន ១៤៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្វាយរៀង, គណបក្សប្រជាជន ទទួលបាន ៤៣៧សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកណ្តាល, គណបក្សប្រជាជន ទទួលបាន ៧៧៩សំឡេង**ករណីចាក់ថ្មចូលទន្លេ ប្រុងយកធ្វើជាកម្មសិទ្ធិនៅ ស្រុកស្រីសន្ធរ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ**ជនជាតិចិនដែលបើករថយន្ត LUMBORGHINI បុកអ្នកបើកម៉ូតូស្លាប់ ត្រូវបានបញ្ជូនទៅតុលាការហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់**គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃនេះ**ឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ**អភិបាលខេត្តប៉ៃលិន ពិនិត្យមើលដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលបោះឆ្នោត ស្ថិតក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន**ទីប្រឹក្សាគណបក្សកម្លាំងជាតិ មើលឃើញថា ការបោះឆ្នោតព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្នុងការិយាល័យលេខ៨០០១ ក្រុងស្ទឹងសែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះសីសុវត្ថិ**សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមភាគ៤ ខេត្តបាត់ដំបង**សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តសៀមរាប

នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី ឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍

ភ្នំពេញ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន៦៨ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៦៨ករណីនោះ សមត្ថកិច្ចនគរបាលជាតិ ធ្វើប្រតិបត្តិការបង្ក្រាបលើដែនដីរាជធានីខេត្តចំនួន១៦ រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត កោះកុង ក្រចេះ ត្បូងឃ្មុំ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ មណ្ឌលគិរី និងតាកែវ។

បើតាមលោក ទូច សុឃៈ (សុខៈ) បល្មើសដែលបានកើតឡើង រួមមាន អំពើហិង្សា លួច ប្លន់ រំលោភសេពសន្ថវៈ បំពានផ្លូវភេទ និងឃាតកម្ម។ ក្នុងនោះ បទល្មើសដែលកើតច្រើនជាងគេ គឺហិង្សា ដែលមានចំនួន៣០ករណី។ បន្ទាប់មកបទល្មើសលួច ចំនួន១៨ករណី។ ចំណោមបទល្មើសដែលកើតឡើងនេះ ក៏មានបទល្មើសឃាតកម្មដែលជាបទឧក្រិដ្ឋចំនួន៧ករណីផងដែរ។

ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ គឺឈរលើច្បាប់ គោលការណ៍ដឹកនាំ និងនយោបាយសន្តិសុខ ជាពិសេស ឈរលើទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាដើមនីតិកាលទី៧ នៃរដ្ឋសភា រួមមាន បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនគោកនិងទឹក៕

អត្ថបទដែលជាប់ទាក់ទង