**ឯកឧត្តម មាន ចាន់យ៉ាដា ប្តេជ្ញាចិត្ត ៨ចំណុច ដើម្បីជាសក្ខីភាព ឆ្លើយតបចំពោះការផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដ៏មុតមាំ របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា**ឯកឧត្តម មាន ចាន់យ៉ាដា៖ ពេញមួយអាណត្តិកន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បំពេញការងារប្រកបដោយជោគជ័យ លើវិស័យអាទិភាពទាំង៤**អ៊ីស្រាអែល​បាន​ដាំ​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ឧបករណ៍​តាមដាន​ផលិត​នៅ​តៃវ៉ាន់​របស់ Hezbollah**សមាជិក ប.ស.ស. អាចចុះបញ្ជីតាមរយៈ កម្មវិធីទូរសព្ទដៃដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន**ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារឱ្យសាធារណជនចូល​ទស្សនា​នៅថ្ងៃទី២១ ខែកញ្ញា ក្នុង​ក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប**កម្ពុជា និងចិន បង្ហាញជំហររួមគ្នា បន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**រដ្ឋមន្ត្រីសាធារណការ៖ រាជរដ្ឋាភិបាល កំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងការរួមចំណែកជំរុញសន្ទុះ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល**ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទ​បង្ហាញ​​​ជូន​ឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់**ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូវនិករបស់ជប៉ុន «មីនេបៀ-Minebea» នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ កញ្ញា ខាងមុខនេះ**រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង**ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ**ជប៉ុន រីករាយសហការ លើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា មកកាន់ប្រទេសជប៉ុន**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្ត**ក្រុមហ៊ុនធំៗចំនួន៧ ប្រកាសផ្តល់ឱកាសការងារ ២៧៤កន្លែងសម្រាប់យុវជន ក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃស្អែកនេះ**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង**ធនាគារកណ្តាល៖ GDP របស់បារាំងនឹងកើនឡើង ១.១% ក្នុងឆ្នាំ២០២៤**បុគ្គលិកអប់រំកម្ពុជា ៦រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ភាសាចិន និងវប្បធម៌សម្រាប់មន្ត្រីអប់រំពីបណ្តាប្រទេសខែ្សក្រវាត់មួយ-ផ្លូវមួយ នៅចិន**មហាសន្និបាត UN កំពុងពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ដោយប៉ាឡេស្ទីន**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និងជាង ២,៨០០នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅលីបង់**អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក

ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបជុំ អាហារសាមគ្គី ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ នាថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំ អាហារសាមគ្គី ជាមួយសមាជិក សមាជិកា នៃអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នៅទូទាំងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងពិធីនេះផងដែររួមមាន ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទាំងពីរ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា ចុះជួយឃុំទាំង១៨ នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យផងដែរ។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីជួបជុំនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ក៏បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិក សមាជិកាគណបក្ស ទាំងអស់នៅទីនោះ។

នាឱកាសនោះដែរ ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ ដែលតែងតែស្រឡាញ់គាំទ្រ និងបោះឆ្នោត ព្រមទាំងដឹកនាំសមាជិកគណបក្សទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងសូមឱ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះ ព្រមទាំងបានផ្ដាំផ្ញើដល់អង្គបោះឆ្នោតត្រូវថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង