**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់អនុសាសន៍គន្លឹះ៣ជំហាន ដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីសម្រេចបានជោគជ័យលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ**សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា**សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ​សភាយោធា ​West Point**ការបង្ហោះផ្សាយថាមានអាជ្ញាធរអប្សរាចុះប្លន់ដីពលរដ្ឋ គឺជាព័ត៌មានចាស់ និងមិនពិត ហើយត្រូវបានផ្សាយឡើងវិញ**បណ្តេញជនជាតិវៀតណាមជាង២០០នាក់ ចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំដល់កងកម្លាំងទាំងអស់ អនុវត្តឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ**រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគិរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ**ឯកឧត្តម ប៉ែន បូណា៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស**ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវ ស្តីពីថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់**សម្តេចធិបតី៖ កម្ពុជាផ្តល់អាទិភាព ក្នុងការអនុវត្តជំនាញ គួបផ្សំនឹងតម្រូវការអប់រំ ប្រកបដោយគុណភាព**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើវិនិយោគិនហ្វីលីពីន សិក្សានាំចូលអង្ករក្រអូបប្រណិតរបស់កម្ពុជា ដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផល និងស្នាដៃអ្វីដែលយើងចង់បន្សល់ទុកជូនរាជរដ្ឋាភិបាលកម្ពុជា?**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំអ្នកដឹកនាំ ត្រូវតែមានការពុះពារ និងត្រូវឱ្យមានភាពបុរេសកម្ម និងនវានុវត្តន៍**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំឱ្យប្រធានមន្ទីរសាធារណការខេត្តកណ្តាលដែលទើបតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា**សម្តេចធិបតី ហ៊ុន ម៉ាណែតអនុញ្ញាតឱ្យ អតីតនិស្សិតហ្វីលីពីនបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Exellent Associates Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្ត្រីសម្រាលកូន ត្រៀមសម្រាល និងពិនិត្យផ្ទៃពោះ នៅស្រុកមុខកំពូល

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ចើញសំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយជាសំភារៈនិងថវិកា ជូនដល់ស្ត្រីសម្រាលកូន ស្ត្រីត្រៀមសម្រាប់កូន និងស្ត្រីមកពិនិត្យផ្ទៃពោះ សរុប ៤២នាក់ នៅឯមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី រការកោង ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ឯកឧត្ដម គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ សម្តេចតែងណែនាំជាប្រចាំដល់មន្ត្រីទាំងអស់នៅក្រោមឱវាទចាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតជាបន្ទាន់ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម រួមមាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជ្យភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើរស្ត្រីជាម្ដាយគ្រប់រូបត្រូវចេះថែរក្សាសុខភាព ពិសារអាហារដែលមានជីវជាតិល្អ មានវីតាមីន ថែរក្សាអនាម័យ ផឹកស្អាត ហូបស្អាត សម្ភារៈខ្លួន និងទារកត្រូវឧស្សាហ៍បោកសំអាតជាមួយសាប៊ូ ហាលថ្ងៃឱ្យបានត្រឹមត្រូវដើម្បីសម្លាប់មេរោគ រីឯអ្នកត្រៀមសម្រាលវិញ ត្រូវថែទាំខ្លួនឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ញ៉ាំអាហារឆ្ងាញ់ៗ មានវីតាមីន និងមកសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរបង្អែកស្រុក ចំណែកស្ត្រីកំពុងមានផ្ទៃពោះ ត្រូវឧស្សាហ៍មកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ញ៉ាំអាហារមានជីវជាតិ មានវីតាមីន កុំពិសារស្រា កុំជក់បារី នៅឱ្យឆ្ងាយពីអ្នកជក់បារី ខ្លាប៉ះពាល់សុខភាពខ្លួន និងទារកក្នុងផ្ទៃ និងត្រូវឧស្សាហ៍មកពិនិត្យផ្ទៃពោះ ហើយត្រូវសម្រាលនៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកស្រុក ចៀសវាងការសម្រាលបែបបុរាណ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។

សូមជម្រាបថា អំណោយដែលយកមកចែកជូនរួមមាន ៖ ឃីដ១កញ្ចប់, សារុង១ និងថវិការ១០ម៉ឺនរៀល សម្រាប់ស្ត្រីសម្រាលកូន និងត្រៀមសម្រាល ចំនួន១៩នាក់។ រីឯស្ត្រីមកពិនិត្យផ្ទៃពោះចំនួន២៣នាក់ ទទួលបានថវិកា ៥ម៉ឺនរៀល និងក្រម៉ា១ ៕

អត្ថបទដែលជាប់ទាក់ទង