**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តមណ្ឌលគិរី, គណបក្សប្រជាជន ទទួលបាន ១០៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបាត់ដំបង, គណបក្សប្រជាជន ទទួលបាន ៧០៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តកោះកុង, គណបក្សប្រជាជន ទទួលបាន ១៤៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្វាយរៀង, គណបក្សប្រជាជន ទទួលបាន ៤៣៧សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកណ្តាល, គណបក្សប្រជាជន ទទួលបាន ៧៧៩សំឡេង**ករណីចាក់ថ្មចូលទន្លេ ប្រុងយកធ្វើជាកម្មសិទ្ធិនៅ ស្រុកស្រីសន្ធរ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ**ជនជាតិចិនដែលបើករថយន្ត LUMBORGHINI បុកអ្នកបើកម៉ូតូស្លាប់ ត្រូវបានបញ្ជូនទៅតុលាការហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់**គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃនេះ**ឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ**អភិបាលខេត្តប៉ៃលិន ពិនិត្យមើលដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលបោះឆ្នោត ស្ថិតក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន**ទីប្រឹក្សាគណបក្សកម្លាំងជាតិ មើលឃើញថា ការបោះឆ្នោតព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្នុងការិយាល័យលេខ៨០០១ ក្រុងស្ទឹងសែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះសីសុវត្ថិ**សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមភាគ៤ ខេត្តបាត់ដំបង**សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តសៀមរាប**ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តបាត់ដំបង បានបិទបញ្ចប់ដោយរលូន**ឯកឧត្ដម ជា ចាន់តូ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តកំពង់ធំ**ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ**បច្ចេកវិទ្យាថ្មី “ពិភពនិម្មិត VR”

ការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ ខណៈមានបេក្ខជនជាប់ជាស្ថាពរ ចំនួន១០០នាក់

ភ្នំពេញ៖ ដំណើរការនៃការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដានមើលរបស់អ្នក សង្កេតការណ៍ និងអ្នកសារព័ត៌មាន ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឲ្យបម្រើការក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការប្រឡងវិញ្ញាសាសំណេរ បានប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានបេក្ខជនប្រឡងចំនួន ១,៧៤៦នាក់ និង បេក្ខជនអវត្តមាន១៤៦នាក់ (ស្រី៤៦នាក់) ហើយដំណើរការកែសន្លឹកកិច្ចការ បានប្រព្រឹត្តទៅនៅមណ្ឌល កំណែសាលាភូមិន្ទរដ្ឋបាល ចាប់ពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

សម្រាប់ការប្រឡងវិញ្ញាសាអនុវត្តន៍កីឡា បានចាប់ផ្ដើមពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយមានបេក្ខជន ប្រឡងចំនួន ១៧២៤ នាក់ និងបេក្ខជនអវត្តមាន១៦៨ នាក់ (ស្រី៥៣នាក់)។
គណៈកម្មការ បានបូកស្រង់ពិន្ទុដោយធ្វើការរៀបលំដាប់ពិន្ទុពីធំទៅតូច និងតាមទីកន្លែងបំពេញការងារ ដែលបេក្ខជនបានជ្រើសរើសនៅពេលដាក់ពាក្យប្រឡងប្រជែង។

លទ្ធផលបេក្ខជនជាប់ជាស្ថាពរ ១០០នាក់ ដោយក្នុងចំណោមនោះ៖ កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន៧៥នាក់ (ស្ត្រី៧នាក់) បែងចែកក្នុងខេត្ត ចំនួន២០ ក្នុងនោះ ទៅវិទ្យាល័យចំនួន២១ និងអនុវិទ្យាល័យ ៥៤ទីតាំង និងកម្រិតបណ្តុះបណ្ដាល ១២+៤ ចំនួន ២៥ នាក់ ( ស្ត្រីម្នាក់) បែងចែកក្នុងខេត្តចំនួន១៣ ក្នុងនោះ ទៅវិទ្យាល័យចំនួន១៥ និងអនុវិទ្យាល័យ១០ទីតាំង។

បេក្ខជន១០០នាក់ ដែលបានជ្រើសរើស គឺសម្រាប់ខេត្តគោលដៅចំនួន២១។ គណៈកម្មការ ក៏បានជ្រើសរើសបេក្ខជនជាប់បម្រុងចំនួន១០នាក់ ក្នុង១ខេត្ត លើកលែងខេត្តមណ្ឌលគិរី មានបេក្ខជនជាប់បម្រុង ចំនួន៦នាក់ និងខេត្តស្ទឹងត្រែងចំនួន៨នាក់។

គណៈកម្មការរៀបចំការប្រឡង បានប្រកាសបញ្ជីលទ្ធផលបេក្ខជនជាប់ជាស្ថាពរ ជាសាធារណៈ តាមគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងយន្តការផ្សព្វផ្សាយ នានាផងដែរ។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រឡង ក៏បានគូសបញ្ជាក់សម្គាល់ជូនបេក្ខជនជាប់ ជាស្ថាពរ ចំពោះនីតិវិធីបន្តបន្ទាប់ពីការប្រកាសលទ្ធផល ដោយក្នុងរយៈពេល១ (មួយ) សប្តាហ៍ ត្រឹមថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០ ជាកំហិត បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរត្រូវផ្ដល់ការ បញ្ជាក់ទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើស មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ សាធារណៈ តាមរយៈទូរស័ព្ទ /តេឡេក្រាម ០៨៩ ៨៣៩ ១៣៨។

ជាមួយគ្នានេះ បេក្ខជនដែលមិនអស់ចិត្ត ចំពោះលទ្ធផល និងមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់ជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។

ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្ដីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធី នៃការរៀបចំការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងផ្តល់ក្របខណ្ឌស្របតាមលិខិត បទដ្ឋានជាធរមាន។

សូមជម្រាបជូនផងដែរថា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបណ្តុះ បណ្តាល ហើយករណីមានបេក្ខជនជាប់ជាស្ថាពរបោះបង់ក្របខណ្ឌ ក្រសួងអាចជ្រើសរើសយកបេក្ខជន ជាប់បម្រុងដែលមានពិន្ទុខ្ពស់ជាងគេក្នុងខេត្ត ដើម្បីជំនួសបាន។ ការជ្រើសរើសជំនួសនេះ អាចអនុវត្ត បានតែក្នុងរយៈពេល (២) សប្តាហ៍ បន្ទាប់ពីការបណ្តុះបណ្តាលចាប់ផ្តើមតែប៉ុណ្ណោះ។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការតាមប្រព័ន្ធប្រឡងប្រជែងថ្មី ដែលជាវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវការផ្ដល់ឱកាស ស្មើៗគ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ក្នុងការចូលរួមប្រឡងប្រជែងក្លាយ ខ្លួនជាមន្ត្រីរាជការបម្រើប្រទេសជាតិ និងប្រជាជន ប្រកបដោយសមត្ថភាព និងមានវិជ្ជាជីវៈពិតប្រាកដ។

ការប្រឡងប្រជែងនេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន អនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មាន ដើម្បីធ្វើជាសាក្សីក្នុងដំណើរការប្រឡងតាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ប្រកាសលទ្ធផល៕

អត្ថបទដែលជាប់ទាក់ទង