**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​**លោក Trump និយាយថា អ៊ុយក្រែន អាចនឹងត្រូវរៀបចំការបោះឆ្នោតជាថ្មី**ឃោរឃៅណាស់! ព្រោះតែភ្លើងប្រចណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ប្ដីទាញកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទស្សនកិច្ចអំពីគ្រោងអគារសាងសង់ទីស្តីការថ្មីរបស់ក្រសួងនគរបាលវៀតណាម និងអាកាសយានដ្ឋានថ្មី**ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសលទ្ធផលសម័យប្រជុំលើកទី៣៨ ដែលមានរបៀបវារៈចំនួន១៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយប្រាក់ក្នុង Boost លើបណ្តាញសង្គមរបស់ខ្ញុំ មិនបានប្រើប្រាស់ថវិកាជាតិ ដូចការចោទប្រកាន់ឡើយ**សម្ដេចធិបតី៖ រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ**អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុល ពង្រីកកំណាត់ផ្លូវជាតិលេខ៥ និងការស្ថាបនាប្រព័ន្ធលូស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល**ក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពី ការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល**លោក វ៉ាង យី៖ ចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោផលទាំងអស់ ដើម្បីកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន**សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបញ្ចប់រឿងបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរតាមរបៀបឈ្នះ ឈ្នះ**ប្រមុខរាជរដ្ឋាភិបាល៖ ការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាព នៅក្នុងប្រទេស គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ**សម្តេចធិបតី៖ ប្រទេសជាតិត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា**សម្តេចធិបតី៖ កម្ពុជា ចង់ដោះស្រាយសន្តិវិធី តែកម្ពុជាក៏រក្សាសិទ្ធិការពារខ្លួន គ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយ ហ៊ានប្រើកម្លាំងមកឈ្លានពាន**សម្ដេចធិបតី៖ បើយើងទៅមើលវិមានឈ្នះឈ្នះផ្ទាល់ នោះយើងនឹងពុំឃើញមានអ្វីដែលជារបស់បរទេសនោះទេ គឺមានតែរចនាបទរបស់ខ្មែរ

ឯកឧត្តម គង់ សោភ័ណ ផ្ញើសារគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលមហាប្រសើរ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិបញ្ញត្តិ កំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ ជាពិសេសការលើក កម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលរយៈពេលកន្លងមកក្រោមការដឹកនាំរបស់ សម្តេចវិបុលសេនាភក្តី ព្រឹទ្ធសភាបានរួមចំណែកក្នុងការកសាង និងអនុម័តច្បាប់ជាច្រើន សំដៅបម្រើផលប្រយោជន៍ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរ និងសង្គមជាតិកាន់តែមានការអភិវឌ្ឍឥតឈប់ឈរ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យនៃព្រះរតនត្រ័យ កែវទាំងបី ឫទ្ធីបារមីខ្លាំងក្លា ពិសេសទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅៗជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុតពីខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង