**ទូតឥណ្ឌូណេស៊ី ថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូត នៃប្រទេសទាំងពីរ**បទវិភាគ៖ទុនបរទេសនាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបង្ហាញឱ្យឃើញនូវកម្លាំងទាក់ទាញថ្មីនៃទីផ្សាររបស់ចិន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនកូរ៉េ លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនី**ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ចេញទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់**រដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា**ឯកឧត្តម ឱក ប៊ុង អញ្ជើញចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ**សេវាកម្មរថភ្លើងដឹកទំនិញចិន-អឺរ៉ុបរាយការណ៍ពីកំណើនដ៏រឹងមាំក្នុងរយៈពេល៤ខែដំបូង**មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត**ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក ចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ**ក្រសួងសាធារណការ ប្រជុំផ្ទៃក្នុងពិភាក្សាលើការផ្ដល់ធាតុចូល សម្រាប់ត្រៀមបំភ្លឺលើការស្នើសុំកែសម្រួលមាត្រាមួយចំនួន នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់**គ.ជ.ប ណែនាំស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**លោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៅទីក្រុងសេអ៊ូល**ជនសង្ស័យ៣៧៨នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ

ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត​ ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត​ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting – ADGMIN) ចាប់ពីថ្ងៃទី ១-២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅប្រទេសសិង្ហបុរី​ ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា​ សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

យោងតាមហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានជួបប្រជុំទ្វេភាគី ជាមួយប្រទេសថៃ​ ប្រទេសជប៉ុន​ ប្រទេសសិង្ហបុរី​ សហភាពទូរគមនាគមន៍អន្តរជាតិ​ និងប្រទេសទីម័រខាងកេីត។

បន្ថែមលេីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលរៀបចំដោយប្រទេសសិង្ហបុរី​ ហេីយជាមោទកភាពរបស់កម្ពុជា​នោះ គឺ​ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh​ ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានឈ្នះមេដាយមាស​ (Gold Medal) ក្នុងការប្រកួតប្រជែងពានរង្វាន់ដ៏មានអត្ថន័យក្នុងកម្រិតតំបន់នេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យឌីជីថល ឬ ICT នៃតំបន់អាស៊ាន ដែលមានគោលដៅសំខាន់ធ្វើឲ្យអាស៊ានក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី ដែលមានសុវត្ថិភាព និងបរិវត្តកម្ម ស្របតាមផែនការមេឌីជីថលអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង