**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្ដម ខូយ រីដា និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ចំនួន៣នាក់

ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងចូលបាញ់ស្រោច ចំនួន០៦គ្រាប់ កាលពីយប់ម្សិលមិញ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ចំនួន០៣នាក់ ខណៈដែរបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

សូមជម្រាបជូនថា ករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ លើក្រុមគ្រួសារអ្នករកស៊ីត្រី ក្នុងក្រុងពោធិ៍សាត់ គឺបានកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ករណីនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានដាក់ការសន្និដ្ឋានជំហានដំបូង គឺអាចផ្តើមចេញពីរឿងគំនុំ។

តាមរបាយការណ៍របស់នគរបាលខេត្ត បានឱ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់មុខ មានគ្នាចំនួន០២នាក់ ប្រដាប់ដោយអាវុធខ្លី មិនស្គាល់ម៉ាក ជិះម៉ូតូ០១គ្រឿង គ្មានស្លាកលេខ មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរសំដៅចូលទៅបាញ់ បណ្ដាលឱ្យរងរបួសមនុស្សប្រុសស្រី ចំនួន០៣នាក់ រួមមាន៖
ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកម្មទិញ-លក់ត្រី រងរបួសស្រាល
ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ (បែកថ្លើម ធ្លាយថង់ប្រម៉ាត់ និងធ្លាយក្រពះ)
និងទី៣- ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ ជនដៃដល់បានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ ករណីនេះ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ និងកំពុងដុតដៃដុតជើង ដើម្បីស្រាវជ្រាវវែងរកមុខជនដៃដល់ មកចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថា ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាព្រលប់ថ្ងៃម្សិលមិញ បានជួយសង្គ្រោះជនរងគ្រោះ ដែលមានសភាពធ្ងន់ធ្ងរជាងគេ ដោយធ្វើការវះកាត់ភ្លាមៗ។

ចំពោះស្ថានភាពអំឡុងពេលវះកាត់ ជនរងគ្រោះ ឈ្មោះ ជា វួចហេង មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង (ឆ្វេង និងស្ដាំ) ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះ ចំនួន០៣កន្លែង ស្ថិតក្នុងការតាមដាននៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង