**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន

របាយការណ៍មួយច្បាប់ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកនាពេលថ្មីៗកន្លងទៅនេះបានទទួលការចាប់អារ្មណ៍ពីសំណាក់ទូទាំងពិភពលោក៖នៅឆ្នាំ ២០២៣ ទំហំលក់សព្វាវុធទៅឱ្យបរទេសរបស់សហរដ្ឋអាមេរិកបានកើនឡើង ១៦ ភាគរយ ត្រូវជា ២៣៨ ពាន់លានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រា ។ ក្នុងនោះ ទំហំលក់ដូរក្នុងការធ្វើកិច្ចចរចាដោយផ្ទាល់របស់រដ្ឋាភិបាលអាមេរិកបានឡើងដល់ ៨០,៩ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៥៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ចំណែកទំហំលក់ដូរក្នុងវិស័យពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកបានឡើងដល់ ១៥៧,៥ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ២,៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ។
ឆ្នាំ ២០២៣ គឺជាឆ្នាំមួយទៀតដែលសហរដ្ឋអាមេរិកបានឆក់យកផលកម្រៃជាច្រើនពីសង្គ្រាម ។ មួយផ្នែក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តអូសបន្លាយ តំបន់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបាញ់គ្នាម្តងទៀត ក៏ដូចជាការប៉ះទង្គិចក្នុងតំបន់ដែលកំពុងកើតឡើងជាបន្តបន្ទាប់នៅទូទាំងពិភពលោកបានធ្វើឱ្យបរិយាកាសសន្តិសុខកាន់តែមានភាពស្មុគស្មាញ ហេតុនេះហើយបានជា ប្រទេសជាច្រើនបានបញ្ជាទិញសព្វាវុធដោយជៀសមិនបានដើម្បីបង្កើនកិច្ចការពារជាតិរបស់ខ្លួន ។ មួយផ្នែកទៀត បរិក្ខារទំនើបមានការទាមទារកាន់តែខ្ពស់ឡើងៗទៅលើប្រភពធនធាន ហើយលក្ខខណ្ឌសម្រាប់ការលក់សព្វាវុធត្រូវបានលើកកម្ពស់យ៉ាងខ្លាំងជាងកាលពីមុន ។ សហរដ្ឋអាមេរិកទទួលបានបទពិសោធនិងទិន្នន័យជាក់ស្តែងដែលប្រើប្រាស់ក្នុងសមរភូមិក្នុងរយៈពេលជាយូរយារណាស់មកហើយតាមរយៈការលក់សព្វាវុធ ហើយត្រូវបានកែលម្អជាបន្តបន្ទាប់ដែលកាន់កាប់ចំណែកទីផ្សារកាន់តែធំ ។
នៅឆ្នាំ ២០២៣ ប្រទេសប៉ូឡូញដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែនបានបញ្ជាទិញសព្វាវុធពីអាមេរិកយ៉ាងច្រើនសន្ធឹកដែលបូករួមទាំងការបញ្ញាទិញឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ ១២ ពាន់លានដុល្លារអាមេរិក បញ្ជាទិញប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ដែលត្រូវបានគេហៅថាជា “Haimas” ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក៏ដូចជាទិញរថក្រោះ Abrams M1A1 ក្នុងតម្លៃ ៣,៧៥ ពាន់លានដុល្លារអាមេរិក ។
នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកក៏បានលក់ឧទ្ធម្ភាគចក្រ Chinook ក្នុងតម្លៃ ៨,៥ ពាន់លានដុល្លារអាមេរិកនិងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមពីអាកាសទៅអាកាសដ៏ជឿនលឿនក្នុងទំហំ ៣ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសអាល្លឺម៉ង់ លក់រថពាសដែក Stryker ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសប៊ុលហ្គារីនិងលក់ឧទ្ធម្ភាគចក្រដែលអាចប្រើប្រាស់លើច្រើនវិស័យក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសន័រវែស ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានជំរុញឱ្យមានការបញ្ជាទិញខាងសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ជាច្រើនពីសហរដ្ឋអាមេរិក ហើយប្រទេសអឺរ៉ុបបានបង្ខំចិត្តទិញសព្វាវុធពីសហរដ្ឋអាមេរិកដើម្បីប៉ះប៉ូវនូវចន្លោះខ្វះខាតដែលបណ្តាលមកពីបានផ្តល់ជំនួយដល់អ៊ុយក្រែន ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បានទទួលការយកចិត្តទុកដាក់ដូចគ្នាផងដែរ ។ ឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូងបានចំណាយប្រាក់ ៥ ពាន់លានដុល្លារអាមេរិកសម្រាប់បញ្ជាទិញយន្តហោះចម្បាំង F-35 អូស្ត្រាលីបានចំណាយប្រាក់ ៦,៣ ពាន់លានដុល្លារអាមេរិកសម្រាប់បញ្ជាទិញយន្តហោះដឹកជញ្ជូន Super Hercules C130J-30 ចំណែកប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ជាទិញយន្តហោះផ្តល់ភេវវសញ្ញាជាមុន Hawkeye E-2D ដែលមានតម្លៃ ១ ពាន់លានដុល្លារអាមេរិក ។
ការប៉ះទង្គិចនិងសង្រ្គាមបាននាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ប៉ុន្តែក៏បានធ្វើឱ្យក្រុមឧស្សាហកម្មយោធាអាមេរិកចំណេញលុយបានច្រើនដែរ ។ ពីការញុះញង់ឱ្យបង្កការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនដល់ការជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”រហូតដល់ការ”លំអៀងទៅរកអ៊ីស្រាអែល” ដូចពាក្យសម្តីរបស់ក្រសួងការបរទេសអាមេរិកដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ការលក់និងផ្ទេរសព្វាវុធត្រូវគេចាត់ទុកថាជាគោលនយោបាយការទូតដ៏សំខាន់របស់អាមេរិក” ។ រដ្ឋាភិបាលអាមេរិកគឺជាអ្នកផ្សព្វផ្សាយនិងលក់ដូរគ្រឿងសព្វាវុធដោយខ្ចីនូវកិច្ចការនេះដើម្បីពង្រីកជាបន្តបន្ទាប់នូវកម្លាំងឥទ្ធិពលរបស់ខ្លួនក្នុងទ្វីបអឺរ៉ុប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងមជ្ឈិមបូព៌ាជាដើម ក៏ដូចជាឆក់យកផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយផងដែរ ។
ទំហំលក់សព្វាវុធដែលបានបំបែកកំណត់ត្រាធ្វើឱ្យអ្នកផងទាំងពួងឃើញច្បាស់ថា ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិកបានផលប្រយោជន៍កាន់តែច្រើន ។ តើសហរដ្ឋអាមេរិកខ្វល់ពីអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែនឬទេ ? តើពួកគេមានគិតគូរពីផលប៉ះពាល់របស់សម្ព័ន្ធមិត្តអឺរ៉ុបឬទេ ? តើពួកគេខ្វល់ពីសន្តិសុខរបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬទេ ? សម្ព័ន្ធហិរញ្ញវត្ថុនិងឈ្មួញសព្វាវុធរបស់អាមេរិកគ្មានពេលទំនេរផ្តោតសំខាន់ទៅលើការឆ្លើយតបទេ ហើយមានតែបើកស្រាសាំប៉ាញមកជប់លៀងអបអរសាទរបន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង