**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលរងខេត្តតាកែវ ជំរុញអាជ្ញាធរមូលដ្ឋានពន្លឿនការចុះស្រង់ទិន្នន័យក្នុងមូលដ្ឋានរបស់ខ្លួន​ឱ្យបានឆាប់ ដើម្បីជាធាតុចូលក្នុងការអភិវឌ្ឍនៅមូលដ្ឋាន

ភ្នំពេញ៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវបានធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុកឃុំ-សង្កាត់ និងភូមិ ត្រូវពន្លឿនការចុះស្រង់ទិន្នន័យនានាក្នុងមូលដ្ឋានរបស់ខ្លួន ផ្ញើមក​អគ្គ​នាយកដ្ឋាន​រដ្ឋបាល នៃក្រសួងមហាផ្ទៃ អោយបានឆាប់ ដើម្បីជាធាតុចូលដ៏សំខាន់​ក្នុង​ការ​រៀប​ចំគោលនយោបាយ និងអភិវឌ្ឍនៅរដ្ឋបាលនៅថ្នាក់ក្រោមជាតិអោយកាន់តែរីកចម្រើនបន្ថែមទៀត។

​លោកបានថ្លែងបែបនេះក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សា ស្ដីពីសំណើសុំផ្ដល់នូវទិន្នន័យ​សម្រាប់គាំទ្រដល់​ការសិក្សាស្រាវជ្រាវ ក្នុងការរៀបចំគោលនយោបាយនានាពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

លោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៍ថា ការប្រមូលទិន្ន័យនៅតាមមូលដ្ឋាននេះ ពិតជា​មានសារៈសំខាន់ណាស់ ក្នុងការធ្វើជាមូលដ្ឋានគ្រឹះក្នុងការសិក្សាស្រាវជ្រាវ វិភាគ វាយតម្លៃ ដើម្បីមាន​ព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបចំពោះតម្រូវការនានារបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ អាជ្ញាធរ​មូលដ្ឋាន រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងពន្លឿនការស្រង់​ទិន្នន័យ​នៅតាមមូលដ្ឋាន របស់ខ្លួន ផ្ញើមកកាន់រដ្ឋបាលខេត្ត ដើម្បីខេត្តផ្ញើបន្តទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ។

លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា នីតិ​កាល​ទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​យកចិត្តទុកដាក់ និងធ្វើកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអភិវឌ្ឍផ្នែកហេដ្ឋាន​រចនា​សម្ព័ន្ធ ការលើកកម្ពស់ការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង​ប្រសិទ្ធ​ភាពខ្ពស់ តាមរយៈយន្តការច្រកចេញចូលតែមួយ និងការអភិវឌ្ឍមូលដ្ឋាន ហេតុនេះ រដ្ឋបាល​ស្រុកនីមួយៗ ត្រូវលើកកម្ពស់ការអនុវត្ត​នូវគោលការណ៍សំខាន់ៗ​នៃ​អភិបាលកិច្ចល្អ ដោយត្រូវ​ធ្វើ​យ៉ាង​ណាឲប្រជាពលរដ្ឋបានចូលរួមក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេច និង​អនុវត្ត​សេចក្តី​សម្រេចនោះ ព្រមទាំងត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ​នានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង