**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

តើកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន អំពីមីយ៉ាន់ម៉ាទទួលបានផ្លែផ្កាអ្វីខ្លះ?

រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃចន្ទទី២៩ ខែមករា បានជំរុញឱ្យមានការបញ្ចប់ជម្លោះបង្ហូរឈាមនៅមីយ៉ាន់ម៉ា និងបានបង្ហាញពីការរួបរួមក្នុងការគាំទ្ររបស់ពួកគេ សម្រាប់ផែនការសន្តិភាពក្នុងតំបន់ និងដំណោះស្រាយដែលគ្រប់គ្រង និងដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់ចំពោះវិបត្តិនេះ។ រដ្ឋមន្ត្រីការបរទេស ក៏បានយល់ព្រមបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រដ្ឋមន្ត្រីបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសថ្មី ស្តីពីវិបត្តិមកពីប្រទេសឡាវក្នុងការទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធ និងបង្ហាញទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បេសកជនពិសេសថ្មីលោក អាលួនកែវ កិត្តិឃួន (Alounkeo Kittikhoun) បានជួបជាមួយប្រមុខរបបយោធាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ទាំងអាស៊ាន និងឡាវ មិនទាន់បានប្រកាសអំពីការធ្វើដំណើរនោះនៅឡើយទេ ហើយវាមិនច្បាស់ថាតើលោកបានជួបក្រុមប្រឆាំងរបបយោធាណាមួយនោះទេ។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយដោយសន្តិវិធី ទូលំទូលាយ និងយូរអង្វែងចំពោះវិបត្តិដែលកំពុងកើតមាន ដោយសារមីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃអាស៊ាន»។ សេចក្តីថ្លែងការណ៍បន្តថា៖«យើងបានបញ្ជាក់ឡើងវិញនូវឯកភាពអាស៊ាន និងបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងណាមួយគួរតែគាំទ្រ ស្របតាមផែនការសន្តិភាព និងការសម្របសម្រួលជាមួយប្រធាន ដោយជំរុញឱ្យមានការបញ្ឈប់អំពើហិង្សា និងការអត់ធ្មត់ ដើម្បីអនុញ្ញាតឱ្យមានសិទ្ធិមនុស្សធម៌»។ រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃចន្ទ ក៏បានយល់ព្រមបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាវិធានការលើកដំបូងរបស់ប្លុកចាប់តាំងពីការកាន់កាប់ដោយយោធា បានបង្កើតវិបត្តិនយោបាយនៅក្នុងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមគណៈប្រតិភូថៃ ជំនួយមនុស្សធម៌គ្របដណ្ដប់លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្បៀងអាហារ និងថ្នាំ។ សមាជិកអាស៊ានទាំង១០ បានយល់ព្រមជំរុញជំនួយតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលលាតសន្ធឹងជាង២០០០គីឡូម៉ែត្រ។

លោក ផានព្រី បាហ៊ីដា នុការ៉ា (Pranpree Bahiddhanukara) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា លោក និងអាជ្ញាធរពាក់ព័ន្ធថៃ គ្រោងនឹងធ្វើទស្សនកិច្ចនៅក្រុងព្រំដែន ម៉ែសុត (Mae Sot) ដើម្បីស្វែងរកប៉ុស្តិ៍ត្រួតពិនិត្យសមស្របមួយ ដើម្បីបង្កើតនៅក្រោមមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ (AHA)។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«វាគឺជាសញ្ញាល្អដែលមីយ៉ាន់ម៉ាបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រ និងស្វាគមន៍អាស៊ានបង្កើត AHA ដោយបន្ថែមថា ជំនួយមនុស្សធម៌ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅមីយ៉ាន់ម៉ានៅចុងខែកុម្ភៈ»។ រដ្ឋមន្ត្រីអាស៊ានក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងបានជំរុញឱ្យមានបរិយាកាសអំណោយផលសម្រាប់ការបន្តកិច្ចពិភាក្សាឆ្ពោះទៅរកក្រមប្រតិបត្តិរវាងអាស៊ាន និងចិន។

របបសឹកមីយ៉ាន់ម៉ា បានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវ ដែលនេះជាលើកដំបូងក្នុងពេលជាង២ឆ្នាំ ដែលតំណាងមីយ៉ាន់ម៉ាមានវត្តមានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស។ លោកស្រី ម៉ាឡា ថាន់តាក (Marlar Than Htaik) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស ក្រោមការគ្រប់គ្រងរបស់របបសឹក បានក្លាយជាតំណាងរបស់មីយ៉ាន់ម៉ាចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៩ ខែមករា នៅទីក្រុងហ្លួងព្រះបាងនៃប្រទេសឡាវ។ កិច្ចប្រជុំក្រៅផ្លូវការរយៈពេលពីរថ្ងៃនៅទីក្រុងហ្លួងព្រះបាង គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេលើកាលវិភាគរបស់អាស៊ានសម្រាប់ ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងវត្តមានរបស់តំណាងមិនមែនអ្នកនយោបាយមកពីមីយ៉ាន់ម៉ា លោក សាឡឹមសាយ កុមម៉ាសិត (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា៖«លើកនេះ យើងមានអារម្មណ៍សុទិដ្ឋិនិយមបន្តិចថា ការភ្ជាប់ទំនាក់ទំនងអាចនឹងដំណើរការ ទោះបីជាយើងដឹងថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាចដោះស្រាយបានមួយយប់ក៏ដោយ»។

លោកបានបន្ថែមថា៖ «វាជាពន្លឺនៅចុងផ្លូវរូងក្រោមដី»។ ទោះជាយ៉ាងណា រដ្ឋសមាជិកអាស៊ាននៅតែទទូចថាមីយ៉ាន់ម៉ា គួរតែដើរលើផ្លូវជាមួយកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការស្តារសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ឆ្នាំ២០២១ រវាងមេដឹកនាំអាស៊ាន និងមេដឹកនាំយោធា។
ប្រធានអាស៊ានពីមុនគឺបងធំឥណ្ឌូណេស៊ី បានផ្តួចផ្តើមគំនិតការទូតស្ងាត់ៗដើម្បីលើកទឹកចិត្តឱ្យមានការសន្ទនារវាងភាគីជម្លោះរបស់មីយ៉ាន់ម៉ា ប៉ុន្តែអ្នកវិភាគមួយចំនួនបានដាក់ការងឿងឆ្ងល់ថា តើប្រធានថ្មីឡាវមានឥទ្ធិពលឬឆន្ទៈដើម្បីឈានទៅមុខដែរឬទេ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) នៅក្នុងសារផ្ញើសារទៅកាន់សារព័ត៌មានរ៉យទ័រ បាននិយាយថា ទោះមានការចូលរួមរបស់លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ាក៏ដោយ ក៏មិនមានការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយរបស់អាស៊ាននោះទេ។ លោកស្រីបានបន្តថា៖ «មីយ៉ាន់ម៉ានឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់អាស៊ានទេ»។

មែនទែនទៅ វិបត្តិចាក់ស្រែះនៅមីយ៉ាន់ម៉ា បានធ្វើទុក្ខបុកម្នេញអាស៊ានរាប់ឆ្នាំមកហើយ និងបានរុញប្លុកនេះប្រឈមមុខនឹងជម្លោះផ្ទៃក្នុងអំពីរបៀបដោះស្រាយវិបត្តិ។ របបយោធាបានកំពុងប្រយុទ្ធគ្នានៅតំបន់ជាច្រើន ដើម្បីកម្ចាត់ការបះបោរដោយកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលចងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលស្រមោល និងកងទ័ពជនជាតិភាគតិច ដោយហៅពួកគេថា «ភេរវករ» និងបដិសេធមិនចរចាជាមួយពួកគេ។ មនុស្សជាង២លាននាក់ត្រូវបានផ្លាស់ទីលំនៅ។ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារនៅឆ្នាំ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបានបញ្ចប់យ៉ាងឆាប់រហ័សនៃលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍៕

អត្ថបទដែលជាប់ទាក់ទង