**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារត្រៀមបើកការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ការ​វាយ​ប្រហារ​របស់​រុស្សី​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ភៀស​ខ្លួន​ចេញ​ពី​តំបន់ Kharkov នៃប្រទេស​អ៊ុយក្រែន**ក្រសួង​ការបរទេស​អាមេរិក អះអាង​ថា ការ​ប្រើប្រាស់​អាវុធ​របស់​អ៊ីស្រាអែល ដែលវាយប្រហារលើ​តំបន់​ហ្គាហ្សា ​ទំនង​ជាការ​បំពាន​ច្បាប់​អន្តរជាតិ**មនុស្សស្លាប់ជាង ២០០នាក់ ក្នុងគ្រោះទឹកជំនន់នៅអាហ្វហ្គានីស្ថាន**នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងសាងសង់បន្ទាយនៅតាមព្រំដែនភាគខាងកើត**BREAKING: ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពី អ្នកឧកញ៉ា ហ៊ី គឹមហុង**ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានដែលត្រូវចូលនិវត្តន៍២៤រូប និងផ្ទេរ២៤រូបទៅក្រសួងសង្គមកិច្ច**គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន៥០%ហើយ**ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ ក្នុងស្រុកមេមត់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរសំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញរួមគ្នាទប់ស្កាត់លើការបំភាន់ព័ត៌មាន នៃកិច្ចអភិវឌ្ឍន៍ តំបន់រុនតាឯក និងពាក់ស្នែង**ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ពិភាក្សាពីផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុករំដួល**អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ១០៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង**អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ដែលអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ**អាមេរិកប្រកាសផ្ដល់កញ្ចប់​ជំនួយ​យោធា​ថ្មី​ចំនួន ៤០០​លាន​ដុល្លារ​ ដល់​អ៊ុយក្រែន​**បទវិភាគ៖ទំនាក់ទំនងរវាងចិននិងហុងគ្រីបានឈានចូលដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ**ឯកឧត្តម វ៉ា ថន ចូលរួមពិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា**អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិខ្មែរម្នាក់​ និងឥណ្ឌូនេស៊ី​ម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីគ្រឿងញៀន

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធករណីគ្រឿងញៀនទម្ងន់ជិត ៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បា​នបញ្ជាក់ថា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើករណីពាក់ព័ន្ធនឹងរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទម្ងន់ ២.៨៩៤,៣៥ ក្រាម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៩៨៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ពេលសវនាការក្រុមប្រឹក្សាជំនុំជម្រះ បានពិនិត្យភស្តុតាង និងលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជាគ្រឿងញៀនប្រភេទក្រាមម្សៅថ្លាមេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧២,០២% នៃទម្ងន់សរុប ស្ថិតក្នុង តារាងទី២ មាត្រា៥ ចំណាត់ថ្នាក់គ្រឿងញៀនដូចមានចែងលម្អិតក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ហើយក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមលេខ ៩៤ ក្រ១១ «ន» ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទពីររូប រួមមាន៖
ទី១៖ ឈ្មោះ ឆៃ អារាំរាំ អាយុ៣៣ឆ្នាំ និងទី២៖ ឈ្មោះ យឹម យីម៉េង អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៥០.០០០.០០០ រៀល ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀន ដែលប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣០អូ ផ្លូវលេខ២៦៥ ក្រុមទី៤២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង