**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ

ថ្នាក់ដឹកនាំ និងក្រុមការងារយេនឌ័រ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភសម្លៀកបំពាក់កីឡា និងប៊ិចសៀវភៅ រជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាក្រចាប់ ក្នុងក្រុងស្ទឹងសែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំសហការីក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកសម្លៀកបំពាក់កីឡា ចំនួន ៣៦សម្រាប់ និង ប៊ិច សៀវភៅសរសេរ ចំនួន ១២០ ក្បាល ទៅឧបត្ថម្ភជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាក្រចាប់ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយមានសំណូមពរពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាក្រុមកីឡាក្នុងសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលត្រូវត្រៀមប្រកួតកីឡានៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ នៅពេលខាងមុខ ហើយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មានការខ្វះខាតក្នុងការដោះស្រាយសម្លៀកបំពាក់កីឡា ជូនក្មួយៗសិស្សានុសិស្ស ដែលត្រូវត្រៀមទៅប្រកួតនៅពេលខាងមុខ។ ទើបថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសហការី នៃក្រុមការងារយេនឌ័រ បានរួមគ្នាចូលរួមថវិកា ដើម្បីទិញនិងបោះពុម្ពសម្លៀកបំពាក់កីឡា ជូនក្មួយៗសិស្សានុសិស្សតាមសំណូមពររបស់លោកគ្រូ អ្នកគ្រូ នៅពេលនេះ ដើម្បីក្មួយៗទាំង៣៦ នាក់ បានឡើងទៅប្រកួតកីឡានៅថ្នាក់ខេត្តនិងថ្នាក់ជាតិ តាមកម្មវិធីប្រកួតនៅពេលខាងមុខនេះ ហើយនិងបានជួយឧបត្ថម្ភប៊ិច និងសៀវភៅសរសេរចំនួន ១២០ក្បាល ជូនសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះផងដែរ ។

អ្នកគ្រូ នង ចន្ធី ជានាយិកាសាលា តំណាងឲ្យសិស្សានុសិស្ស នៃសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រ តិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ក្រុមការងារយេនឌ័រ ព្រមទាំងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភសម្លៀកបំពាក់កីឡា ជូនដល់សិស្សានុសិស្សនៅពេលកន្លងមក ក៏ដូចជានៅពេលនេះ ដើម្បី ត្រៀមទៅចូលរួមប្រកួតកីឡានៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ នៅពេលខាងមុខ នឹងបានជួយឧបត្ថម្ភ ប៊ិច និងសៀវភៅសរសេរ ជូនសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះផងដែរ ។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង