**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អភិបាលខេត្តបាត់ដំបង ណែនាំអាជា្ញធរមានសមត្ថកិច្ចត្រូវត្រួតពិនិត្យលើបញ្ហាអាជ្ញាបណ្ណ និងទីតាំងឱ្យបានច្បាស់លាស់ ចំពោះល្បែងភ្នាល់ ល្បែងស៊ីសង និងល្បែងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអាជា្ញធរមានសមត្ថកិច្ចត្រូវត្រួតពិនិត្យលើបញ្ហាអាជ្ញាបណ្ណ និងទីតាំងឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ចំពោះល្បែងភ្នាល់ ល្បែងស៊ីសង និងល្បែងពាណិជ្ជកម្ម។

ឯកឧត្ដមបានណែនាំបែបនេះក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់ការងារបន្ទាប់នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម សុខ លូ បានលើកឡើងថា បច្ចុប្បន្ន្ននេះយើងត្រូវបន្តយកចិត្តទុកដាក់ទៅលើគ្រឿងញៀនដែលជាបញ្ហាធំចម្បង ព្រោះវាជាបញ្ហាស្មុគស្មាញក្នុងការទប់ស្កាត់ ក៏ដូចជាត្រូវលុបបំបាត់ផងដែរ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ដោយឡែកចំពោះអ្នកញៀនគ្រឿងញៀន ត្រូវធ្វើការបន្សាបគ្រឿងញៀននៅឯមជ្ឍមណ្ឌលបន្សាបគ្រឿងញៀន ដោយត្រូវបង្រៀនចំណេះ ជំនាញបច្ចេកទេសផ្សេងៗដល់ពួកគាត់ ឱ្យមានចំណេះជំនាញជាក់លាក់មួយ ដែលអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។

ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមទៀតថា ក្រៅពីនោះបទល្មើសនេសាទក្នុងតំបន់អភិរក្ស និងសត្វព្រៃក្នុងតំបន់ព្រៃអភិរក្ស ក៏យើងត្រូវបន្តយកចិត្តទុកដាក់ផងដែរ ព្រោះនេះគឺជាធនធានធម្មជាតិដែលបន្សល់ទុកឱ្យយើងជាអ្នកថែរក្សាមើលការខុសត្រូវ ហើយក៏ជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាក្នុងតំបន់នោះផងដែរ ប្រសិនបើយើងធ្វើឲ្យមានការខូចខាត ឬបំផ្លាញទៅលើតំបន់ជម្រកធម្មជាតិទាំងអស់នោះឲ្យបាត់បង់កន្លែងទាក់ទាញទេសចរណ៍ឲ្យចូលមកទស្សនានៅក្នុងតំបន់នោះដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូលក្នុងសហគមន៍ផងដែរ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ពាក់ព័ន្ធនឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តបាត់ដំបងថា មួយរយៈក្រោយល្បែងភ្នាល់ ល្បែងស៊ីសង ល្បែងពាណិជ្ជកម្មទាំងដែលបានចុះបញ្ជី និងមិនបានចុះបញ្ជីគឺមានការកើតឡើងដែលមិនស្របតាមច្បាប់ជាច្រើនករណី ដូចនេះអាជា្ញធរមានសមត្ថកិច្ចត្រូវត្រួតពិនិត្យលើបញ្ហាអាជ្ញាបណ្ណ និងទីតាំងឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ ក៏ដូចជាមានលិខិតបទដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងត្រួតពិនិត្យលើបញ្ហានេះឲ្យហ្មតចត់ឡើងវិញ ព្រោះល្បែងពាណិជ្ជកម្មដែលមិនបានចុះបញ្ជីនេះ បានជ្រាបនិងរីកសាយភាយនៅតាមភូមិស្រុកនីមួយៗ ជាពិសេសនៅក្នុងទីប្រជុំជនដែលអាចមាននៅតាមហាងលក់អាហារកាហ្វេ និងភេសជ្ជៈជាដើម ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវស្រាវជ្រាវទៅលើល្បែងភ្នាល់ ព្រមទាំងល្បែងផ្សងសំណាងផ្សេងៗ ព្រោះឥឡូវនេះបច្ចេកវិទ្យកាន់តែទំនើប ការបង្កភាពអាណាធិបតេយ្យក៏កាន់តែច្រើនឡើងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង