**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ ដោយពិនិត្យពិភាក្សាការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការពិនិត្យស្ថានភាពបុគ្គលិកសុខាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបនៃកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ និងវឌ្ឍនភាពការងារ ព្រមទាំងបញ្ហាប្រឈម ដោយឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រួចមក អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើការងារសម្រាប់ថ្នាក់ក្រោមជាតិ ដើម្បីរៀបចំយន្តការការងារបន្ត រួមមាន៖ ទី១) ធ្វើបច្ចុប្បន្នភាពអង្គភាព និងមន្ត្រីកំពុងបម្រើការងារជាក់ស្តែង, ទី២) រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រមូលទិន្នន័យ, ទី៣) យន្តការរបស់ស្ថាប័ន, ទី៤) ពេលវេលាអនុវត្តន៍ និង ទី៥) ប្រភពថវិកាគាំទ្រ។

ក្រោយពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធបានពិភាក្សាការងារដែលបានកំណត់ និងបញ្ហាដែលបានជួបប្រទះ ព្រមទាំងមតិយោបល់ជាធាតុចូលយ៉ាងច្រើនរួចមក អង្គប្រជុំបានគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការប្រមូលទិន្នន័យរបស់ក្រសួងមុខងារសាធារណៈ ដែលកំពុងរៀបចំនៅពេលនេះ និងសម្រេចឯកភាពលើការងារប្រមូលទិន្នន័យជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ទី១) កម្មវិធីបច្ចុប្បន្នភាពទិន្នន័យ នៅទីតាំងផ្តលសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងទីតាំងផ្តល់សេវាអប់រំ, ទី២) ក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ ត្រូវរៀបចំសេចក្តីព្រាងឯកសារទស្សនៈទានសម្រាប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យ ទាំងផ្អែកសុខាភិបាល ទាំងផ្នែកអប់រំ ឱ្យបានរួចរាល់នៅពីរសប្តាហ៍ទៀត, ទី៣) ក្រុមការងារបច្ចេកទេសឌីជីថល ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នា ដើម្បីពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារួមគ្នាក្នុងទទួលខុសត្រូវការរៀបចំបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង