**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កុកតែងតែភ្លេចជុង តែជុងមិនភ្លេចកុកទេ៖ កម្លាំងសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនបានមេខ្លោងជួញដូរគ្រឿងញៀនទាំង០៥នាក់ និងដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បានសហកាជាមួយសមត្ថកិច្ចខេត្តតាកែវ បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនមេក្លោងចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី ដោយបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍ថាមានជនសង្ស័យយកថ្នាំញៀនមកលក់នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការឯកភាពពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើលក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់។

ភ្លាមៗសមត្ថកិច្ចក៏បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់។

ជនសង្ស័យមានឈ្មោះ សែម សារឿន ហៅ ចាប ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ចាប់យកវត្ថុតាង ថ្នាំញៀនចំនួន ០១កញ្ចប់, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង
បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ សែម សារឿន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀតឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងកំភ្លែង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ចាប់យកវត្ថុតាង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ អ៊ុយ សុខហេង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ដុង ឆានុន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ចាប់យកវត្ថុតាង៖ ថ្នាំញៀនចំនួន ០៣កញ្ចប់, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ អ៊ុយ សុខហេង និងឈ្មោះ ដុង ឆានុន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ង៉ែត រស្មី ហៅ កើយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសុីស្លា ឃុំធ្លាប្រជុំស្រុកកោះអណ្តែត ខេត្តកំពត។ ចាប់យកវត្ថុតាង៖ ថ្នាំញៀនចំនួន ០៩កញ្ចប់ (ធំ២ តូច៧), ទូរស័ព្ទដៃ ០២គ្រឿង, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង និងថង់ប្លាស្ទិចមួយចំនួន។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ ង៉ែត រស្មី ហៅ កើយ និងឈ្មោះ ដុង ឆានុន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកទូរស័ព្ទមករកទិញថ្នាំញៀន ស្ថិតនៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ឃឹម តុលា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ចាប់យកវត្ថុតាង៖ ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។

ចំពោះករណីខាងលើសមត្ថកិច្ចយដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់, ម៉ូតូ ០៤គ្រឿង, ទូរស័ព្ទដៃ 0៧គ្រឿង, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង និងថង់ប្លាស្ទិចមួយចំនួន។

របាយការណ៍ដដែលបានបញ្ជាក់ថា ឆ្លងតាមរយៈភស្តុតាង និងចម្លើយសារភាពរបស់បក្ខពួក កម្កាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បន្តសហកាជាមួយសម្ថតកិច្ចខេត្តតាកែវ រហូតឈានបន្ដទៅបង្ក្រាបយកមេក្លោងជួញដូរនៅភូមិស៊ីស្លា ឃុំធ្លាយប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ បានថ្នាំញៀនសរុបទម្ងន់ ២៨៥១.៣៧ក្រាម សរុបជនសង្ស័យ ០៥នាក់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបាននាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង