**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

សៀវភៅ «ហ៊ុន សែន កម្ពុជា» បានរំលេចអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ លើការបង្រួបបង្រួមផ្សះផ្សាជាតិ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំបាឋកថាស្តីពី សភាពការណ៍ថ្មីៗ ជាតិ អន្តជាតិ និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»។

ពិធីនេះមានការចូលរួមលោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយករណ៍ និពន្ធសៀវភៅសម្ដេចទាំងទ្វេ និងលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ «ហ៊ុន សែន កម្ពុជា» និងលោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង ១៣ ប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ «ហ៊ុន សែន កម្ពុជា» បានលើកឡើងថា សៀវភៅនេះ គឺឆ្លុះបញ្ចាំងអំពីវីរភាពដ៏អង្គអាចក្លាហានរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុនដើម្បីជាតិមាតុភូមិ និងដើម្បីសិទ្ធិសេរីភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេស គឺដើម្បីស្វែងរកសន្តិភាពជនជាតិមាតុភូមិ។

លោក ទុំប៉ែន វីរៈវិទូ បានលើកឡើងថា ការៀបចំបាឋកថានេះឡើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយនូវគំរូវីរៈភាពដ៏អង់អាចក្លាហានពុំអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗ ជាច្រើនរូបទៀត ក្នុងការក្រាញននៀលប្រយុទ្ធប្រឆាំងតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯង យ៉ាងសាហាវឃោឃៅ ព្រៃផ្សៃជាទីបំផុត ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។

លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែងរកសន្តិភាពជូនមាតុភូមិកម្ពុជា រហូតមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានសម្រេចជាផ្លូវការស្ដីពីការបោះឆ្នោតជាសកលរៀបចំឡើងដោយអង្គការ សហប្រជាជាតិ និងបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលគ្មានអ្នកឈ្នះ គ្មានអ្នចាញ់ គឺឈ្នះទាំងសងខាង ដែលនេះជាចំណុចសំខាន់ នៃគោលនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួបជាតិមកវិញ ហើយចាប់តាំងពីពេលនោះមកសម្ដេច បានក្លាយទៅជាបុគ្គលម្នាក់ ដែលមានឥទ្ធិពលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រវត្តិសាស្រ្ត និងល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិ ។

លោកអភិបាលរងខេត្តព្រៃវែង បានបន្ថែមថា ជាការពិតណាស់សៀវភៅ «ហ៊ុន សែន កម្ពុជា» បានរំលេចឡើងនូវអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន លើការបង្រួបបង្រួមផ្សះផ្សា អភិវឌ្ឍជាតិពីគំនរបែកបាក់ដោយសារសង្គ្រាមរាំរ៉ៃ សង្គ្រោះប្រទេសជាតិពីគំនរផេះផង់ កសាងប្រទេសពីបាតដៃទទេរ រហូតបានទទួលនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ និងមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។

លោកអភិបាលរងខេត្ត បានបន្តថា បាឋកថានាថ្ងៃនេះ ពិតជាបានចូលរួមចំណែក លើការបើកបង្ហាញឱ្យកាន់តែច្បាស់នូវស្ថានការណ៍ថ្មីៗជាតិ អន្តរជាតិ របបនយោបាយជាតិ គោលនយោបាយកសាងអភិវឌ្ឍន៍ជាតិ ជាពិសេសគឺការចងក្រងជាសៀវភៅ «ហ៊ុន សែន កម្ពុជា» ដ៏មានគុណប្រយោជន៍ខ្ពស់ ដែលជាឃ្លាំងផ្ទុកចំណេះដឹងសម្រាប់ដុសខាត់ផ្នត់គំនិតមនុស្សឱ្យយល់កាន់តែច្បាស់ពី គុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ដែលមានបញ្ញាវាងវៃ មានចក្ខុវិស័យខ្ពស់ ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថា ជាលេណដ្ឋានសង្គ្រាមឱ្យក្លាយជាប្រទេសដែលមានសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាបានដឹងហើយថា ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ គឺបានមកពីការបង្ហូរឈាម ការលះបង់ឈាមស្រស់ សាច់ស្រស់ និងអាយុជីវិតរបស់បុព្វបុរសខ្មែរយើងជាច្រើន ដែលជាឥស្សរជនស្នេហាជាតិ មាតុភូមិ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាកុលបុត្រ បុលធីតាខ្មែរ យើងគម្បីត្រូវតែលើកស្ទួយនូវកិត្យានុភាពរបស់សម្ដេច ក៏ដូចជាឥស្សរជនទាំងឡាយ និងនាំគ្នារក្សានូវស្មារតីបង្រួបបង្រួមជាតិ ស្នេហាជាតិ រូបរួម សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបន្តរក្សានូវសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ»៕

អត្ថបទដែលជាប់ទាក់ទង