រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញមន្ត្រីនគរបាល ២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង

ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញ លោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុបនៃអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា ជាមន្ត្រី ចេញពីក្របខណ្ឌមន្ត្រីនគបាលជាតិ ដោយសារល្មើសវិន័យកងកម្លាំង។

