**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

នាយករដ្ឋមន្រ្តី ផ្តល់អនុសាសន៍ ៨ចំណុច ដល់ក្រសួងកិច្ចការងារនារី ដើម្បីជំរុញការបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៨ចំណុច ដល់ក្រសួងកិច្ចការងារនារី និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍បែបនេះក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និង បរិយាប័ន្ន ដែលក្នុងនោះ ស្ត្រី គឺជាស្នូល តាមរយៈការផ្តល់ឱកាសបន្ថែមទៀត សម្រាប់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែច្រើន និងទូលំទូលាយ ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និង ក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈ គោលនយោបាយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និងគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះ។

ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ សម្តេចធិបតី ក៏បានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន សម្រាប់ក្រសួងកិច្ចការនារី ក្រសួងស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ រួមមាន៖

ទី១.សូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគលើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និងតាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំថវិកាឆ្លើយតបយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន។

ទី២.ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និងមធ្យម, លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។

ទី៣.ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និង សេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវានេះដោយបរិយាប័ន្ន។

ទី៤.ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអប់រំ ចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈច្នៃប្រតិដ្ឋ និងគណិតវិទ្យា (STEAM) ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល។

ទី៥.ដើម្បីលើកកម្ពស់តុល្យភាពជីវិត និងការងារ ក្រសួងកិច្ចការ នារីត្រូវយកចិត្តទុកដាក់ និងធ្វើការសិក្សា ដោយសហការជាមួយដៃគូរដ្ឋ និង ឯកជន លើអត្ថប្រយោជន៍សង្គម ដែលទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំង រៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី និងផ្ដល់ជម្រើស ក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី។

ទី៦.ក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម, តម្លៃស្ត្រី និងគ្រួសារខ្មែរ, ពង្រឹងការអនុវត្តផែនការសកម្មភាព ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និងចាត់វិធានការទប់ស្កាត់ និង កាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រី និង ក្មេងស្រី។

ទី៧.ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្ត្រី និងបុរស មានសិទ្ធិ និង ឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និង ភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។

ទី៨.ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និងប្រសិទ្ធភាពការងារ ខ្ញុំស្នើឱ្យក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ពិនិត្យលទ្ធភាព និងមានវិធានការគោលនយោបាយ សមស្រប ដែលអនុញ្ញាតឱ្យស្ត្រីជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់។ ក្នុងន័យនេះ ខ្ញុំស្នើឱ្យក្រសួងកិច្ចការ នារី បន្តដឹកនាំសម្របសម្រួល និង សហការជាមួយក្រសួងស្ថាប័ន និង ដៃគូពាក់ព័ន្ធ ក្នុងការបញ្ចូលនូវអាទិភាពទាំងនេះទៅក្នុងដំណើរការអភិវឌ្ឍ និង គោលនយោបាយជាតិស្ដីពីសមភាព ៕

អត្ថបទដែលជាប់ទាក់ទង