**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

ឯកឧត្តម សុខ សូកេន ផ្ដាំផ្ញើដល់និស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា

 

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ សូមធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា នៅពេលបានទៅសិក្សានៅប្រទេសអភិវឌ្ឍន៍មួយនេះ។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន អនុញ្ញាតឱ្យសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួន៣៥រូប ជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំគន្លឹះពីវិស័យទេសចរណ៍ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រៀមខ្លួនទៅសិក្សានិងស្នាក់នៅប្រទេសនូវែលសេឡង់ ចាប់ពីចុងខែមករា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសារទរចំពោះសិស្សនិស្សិតជ័យលាភីទាំង៣៥រូប ដែលទទួលបានអាហារករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទៅសិក្សានៅប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ និងបានវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលជាកូនខ្មែរអ្នកបន្តវេនដ៏មានសក្តានុពល និងសមត្ថភាពខ្ពស់អាចចាប់យកឱកាសអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនល្អ អត្តចរិតស្លូតបូតរួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅនិងសិក្សានៅប្រទេសនូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទនភាពជាប្រជាជនខ្មែរ «ប្រទេសតូច បេះដូងទូលាយ» និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ជូនដល់ក្រុមសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ខាងលើ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រឹងការសិក្សានៅក្រៅប្រទេសនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ និងគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងបានផ្តល់ជាអនុសាសន៍ឱ្យសិស្សនិស្សិតទាំងអស់ត្រូវចងចាំជាផ្នត់គំនិត (Mind-set) នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាយុវជនបន្តវេនដ៏មានថាមពល និងសក្តានុពល ចូលរួមកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាក្រោយត្រឡប់ពីការសិក្សានៅប្រទេសនូវែលសេឡើងវិញ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបជាង៤០០កន្លែងឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ដែលសិស្សនិស្សិតមានសមាសភាពមកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។

បើតាមលោក អ៊ី ឆាលី តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សិស្សនិស្សិតជ័យលាភីទទួលបានអាហារូបករណ៍ រួមមាន៖ (១) ការសិក្សាមុនពេលចេញដំណើរ នៅមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល-ACE (២) សំបុត្រយន្តហោះទៅ-មក (៣) ធានារ៉ាប់រងការធ្វើដំណើរ (៤)ប្រាក់ឧបត្ថម្ភសម្រាប់ Set-up នៅពេលទៅដល់ប្រទេសនូវែលសេឡង់ (៥) ថ្លៃសិក្សានៅប្រទេសនូវែលសេឡង់ ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយស្នាក់នៅ ហូបចុក ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភលើការស្រាជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា៕

អត្ថបទដែលជាប់ទាក់ទង