**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនកូរ៉េ លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនី**ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ចេញទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់**រដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា**ឯកឧត្តម ឱក ប៊ុង អញ្ជើញចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ**សេវាកម្មរថភ្លើងដឹកទំនិញចិន-អឺរ៉ុបរាយការណ៍ពីកំណើនដ៏រឹងមាំក្នុងរយៈពេល៤ខែដំបូង**មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត**ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក ចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ**ក្រសួងសាធារណការ ប្រជុំផ្ទៃក្នុងពិភាក្សាលើការផ្ដល់ធាតុចូល សម្រាប់ត្រៀមបំភ្លឺលើការស្នើសុំកែសម្រួលមាត្រាមួយចំនួន នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់**គ.ជ.ប ណែនាំស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**លោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៅទីក្រុងសេអ៊ូល**ជនសង្ស័យ៣៧៨នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ**អ្នកអង្គម្ចាស់ សុីសុវត្ថិ ចក្រីនុពល ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ចិន និងអាមេរិក នឹងបើកកិច្ចប្រជុំលើកដំបូងនៃការសន្ទនាអន្តររដ្ឋាភិបាលស្តីពី AI**ទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើផ្នែកសុខាភិបាល

ពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជម្លៀសទៅទីកន្លែង មានសុវត្ថិភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជប៉ុន ជម្លៀសទៅទីកន្លែង មានសុវត្ថិភាព ខណៈក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន បន្តតាមដានចំពោះសុខសុវត្ថិភាព ពលរដ្ឋខ្មែរទាំងនោះ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងការងារ នាថ្ងៃទី១ មករា បានបញ្ជាក់ថា ក្រោមការតាមដានយ៉ាង យកចិត្តទុកដាក់ជាមួយស្ថានទូតកម្ពុជា ប្រចាំនៅជប៉ុន គឺហានិភ័យ នៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុន ត្រូវថមថយឥទ្ធិពល។

ក្រសួងបន្ដថា ចំពោះមុខនេះ នៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ក្រសួងការងារ សមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។

ក្រសួងគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុន បានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរយើង ទៅទីកន្លែងដែលមានសុវត្ថិភាព។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់ កើតហេតុ»។

សូមរំលឹកថា កាលពីថ្ងៃទី១ មករា ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល ប្រទេសជប៉ុន ដែលអាចបង្កឲ្យមានហានិភ័យ នៃរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់ សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើង រហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo ៕

អត្ថបទដែលជាប់ទាក់ទង