អង្គភាពសារព័ត៌មាន Hotnews Asia ផ្ញើសារគោរពជូនពរសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤

ភ្នំពេញ៖ អង្គភាពសារព័ត៌មាន Hotnews Asia សូមផ្ញើសារគោរពជូនពរដល់សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសឆ្នាំថ្មី អង្គភាពសារព័ត៌មាន Hotnews Asia សូមជូនពរប្រជាពលរដ្ឋអ្នកធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងសូមឱ្យបើកបរដោយការប្រុងប្រយ័ត្ន និងជៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។
អង្គភាពសារព័ត៌មាន Hotnews Asia សូមជូនពរសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ជោគជ័យគ្រប់ភារកិច្ច និងសូមជូនពរឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងពោរពេញដោយភាពស្រស់ស្រាយជួបជុំក្រុមគ្រួសារក្នុងឆ្នាំថ្មីខាងមុខនេះ៕
