**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម សរ សិទ្ធិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ អនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមជាមួយនិង​ ឯកឧត្តម ពឹម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ិន បូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ថ្នាក់ក្រោមជាតិ នៅខេត្តមណ្ឌលគិរី ដោយមានសមាសភាពចូលរួមប្រមាណ ១៥០រូប។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៣ របស់លោក ចាន់ រតនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានដឹកនាំចាត់តាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខេត្តរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល ក្នុងឱកាសនោះដែរ​ មុននឹងបញ្ចប់ ឯកឧត្តមប្រធានដឹកនាំកិច្ចប្រជុំ បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដល់មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលភូមិឃុំ សង្កាត់ ប្រជាពលរដ្ឋ​ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា​ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ​។

២-ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ និងអនុវត្តគម្រោងអាទិភាព ត្រូវផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងតំបន់មានសក្តានុពលសេដ្ឋកិច្ច ដែលជួយដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងត្រូវចាត់ទុកខ្លួនឯងជាមន្ត្រីបម្រើប្រជាពលរដ្ឋ ដោយខិតខំអនុវត្តឲ្យអស់ពីកម្លាំងកាយ ចិត្ត និងសមត្ថភាព ទុកផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

៣-ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយយកចិត្តទុកដាក់លើការរៀបចំវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការប្រមូលយោបល់ត្រលប់ពីប្រជាពលរដ្ឋ ការកំណត់ការទទួលខុសត្រូវរបស់មន្ទីរ​ អង្គភាពជំនាញ និងកងកម្លាំងមានសមត្ថកិច្ចនានាក្នុងការអនុវត្ត ការពិនិត្យ និងពង្រឹងចលនាប្រជាការពារ ភូមិ ឃុំ សង្កាត់ និងការបំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

៤-ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរបន្ទាន់របស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ​ ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាពលរដ្ឋឡើយ និងត្រូវបន្តកែទម្រង់ឲ្យកាន់តែល្អប្រសើរជាងមុន នេះជាកាតព្វកិច្ចរបស់មន្ត្រីគ្រប់ៗគ្នា ដោយអនុវត្តតាមអភិក្រម និងចាប់យកនូវផ្នត់គំនិតជឿនលឿន ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា និងចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ខិតខំកសាងស្នាដៃឲ្យបានច្រើន ជាពិសេសត្រូវបន្តអនុវត្តអភិក្រមទាំង៥ គឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។

៥-ត្រូវសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំចលនាប្រឡងប្រណាំងបង្កើតស្នាដៃក្នុងការអនុវត្តលក្ខណៈសម្បត្តិនានា នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសហការជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីជុំរុញសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព​។

៦-ចូលរួមថែរក្សា សាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរតាមរយៈការគោរពតាមសម្លេងសមូលហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវយកចិត្តទុកដាក់លើមន្ត្រីតាមរយៈការលើកទឹកចិត្តគ្រប់រូបភាពបង្កើនភាពស្និទ្ធស្នាល ៕

អត្ថបទដែលជាប់ទាក់ទង