**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»**រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន**ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក**លោកពូទីនធ្វើបច្ចុប្បន្នភាពគោលដៅអភិវឌ្ឍន៍ជាតិរបស់រុស្ស៊ី**រុស្ស៊ីបញ្ជាក់ការវាយប្រហារលើវិស័យថាមពលអ៊ុយក្រែន**ឥណ្ឌា​ចោទ​កាណាដា​ថា «​លើកតម្កើង​អំពើ​ហិង្សា​»**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៦**នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន**ក្រសួងការងារចេញសេចក្តីជូនដំណឹង​ស្តីពី​ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤**ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពី កម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)**ក្រសួងបរិស្ថាន គាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត**ក្រសួងសេដ្ឋកិច្ច ចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤**ក្រសួងបរិស្ថាន ទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន**ឯកឧត្តម ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤**ខេត្តបន្ទាយមានជ័យប្រារព្ធពីធីអបអរសាទរខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤**APF ពិនិត្យ​ និងពិភាក្សាលើរបាយការណ៍ស្ដីពី​ ស្ថានភាពនយោបាយនៅបណ្ដាប្រទេសនិយាយភាសាបារាំង**កម្ពុជា និងកាតា ឯកភាពគ្នាការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ហ្លួងម៉ែ ដែលប្រោសព្រះរាជទាន ព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សារលិខិតមានខ្លឹមសារថា «ខ្ញុំម្ចាស់មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យ ជ្រាលជ្រៅ និងព្រះរាជទ្រព្យ ចំនួន 20.000 USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ព្រមទាំងផ្កាដ៏ស្រស់ល្អ ១កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លា អំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ សម្រាប់ជីកអណ្តូងទឹកស្អាតសាងសង់ផ្ទះ ជូនប្រជានុរាស្តឥតទីពឹងនៅតាមជនបទ។ ខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។

ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សតីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង