**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាមួយប្រៃសណីយ៍កម្ពុជា ជួយសម្រួលពាណិជ្ជកម្ម និងផ្ដល់ប្រយោជន៍ដល់ធុរជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), តំណាង Swisscontact Cambodia, តំណាងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD), តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងលើកទិសដៅដើម្បីបន្តអនុវត្តគម្រោង ១៖ការធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), ២៖ការធ្វើឌីជីថលនីយកម្មសម្រាប់កញ្ចប់បញ្ញើរហ័ស (DGT), និងពិនិត្យវឌ្ឍនភាពលើការអនុវត្តសាកល្បងមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា ដែលជាផ្នែកនៃគម្រោងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូចនិងមធ្យម (SeT4SME) ព្រមទាំងពិភាក្សាលើមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ដើម្បីធ្វើឌីជីថលនីយកម្មការបំពេញបែបបទបញ្ចេញទំនិញពីគយ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងពីសារសំខាន់ នៃគម្រោងខាងលើ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាពិសេសនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing) ក្នុងទម្រង់អេឡិចត្រូនិក ដែលគ្រោងនឹងដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ក៏បានរំលេចអំពីវឌ្ឍនភាពល្អប្រសើរនៃការដាក់ឲ្យដំណើរការសាកល្បង មុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ដែលលោកបណ្ឌិតបានចាត់ទុកថា ជាការចូលរួមថ្មីមួយទៀត ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ដល់ធុរជន ប្រតិបត្តិករពាក់ព័ន្ធ និងសាធារណជន។

បន្ថែមលើនេះ នីតិវិធីបំពេញបែបបទគយ ចំពោះបញ្ញើរហ័សក្នុងទម្រង់អេឡិចត្រូនិក ក៏គ្រោងដាក់ឲ្យដំណើរការនាខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនអង្គប្រជុំថា ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ បានបញ្ចប់ការអភិវឌ្ឍ និងពង្រីកវិសាលភាពដាក់ឱ្យអនុវត្តសាកល្បងលើក្រសួង-ស្ថាប័នចំនួន ៦ បន្ថែមទៀត ក្នុងអំឡុងចុងខែធ្នូ ឆ្នាំ២០២៣នេះ។

បន្ទាប់មកតំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្តនាពេលខាងមុខ តាមគម្រោងនីមួយៗ។ តាមរយៈបទបង្ហាញ និងការពិភាក្សាអំពីគម្រោងទាំងអស់ខាងលើ អង្គប្រជុំបានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម និងការងារសេសសល់មួយចំនួន ដែលតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ និងអនុវត្តឲ្យបានទាន់ពេលវេលាកំណត់។

ក្រោយពីស្តាប់បទបង្ហាញរបស់តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការ ឯកឧត្តមបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងបានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ ជាពិសេស GIZ / ARISE Plus និង Swisscontact Cambodia ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់ និងផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យគម្រោងទាំងនេះ អាចលេចចេញជារូបរាងបាន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ ដូចខាងក្រោម៖
-រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តគម្រោងខាងលើដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ
-ស្នើឲ្យ GIZ / ARISE Plus ចូលរួមក្នុងការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយ (Time Release Study – TRS) លើកទី៤ ឆ្នាំ២០២៣ ដែលការសិក្សាលើកទី៤នេះ មានវិសាលភាពគ្របដណ្តប់ទាំងលើការសិក្សារយៈពេល នៃការបំពេញបែបបទគយនៅមាត់ច្រកបំពេញបែបបទសំខាន់ៗ និងរយៈពេលនៃការស្នើសុំ និងទទួលបាន អាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតរបស់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន
-បន្តអនុវត្តការងារតាមផែនការ និងដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានចប់តាមការគ្រោងទុក។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តមបណ្ឌិត គុណ ញឹម បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ធិបឌិន្ទ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកស្រី Marianne Dumont អ្នកសម្របសម្រួលកម្មវិធីប្រព័ន្ធអាស៊ីគូដាសម្រាប់អាស៊ី នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (ASYCUDA Programme Coordinator for Asia – UNCTAD) ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក។គួរបញ្ជាក់ថា លោកស្រី Marianne Dumont ជាស្ថាបនិកមួយរូបដែលបានចូលរួមក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធ ASYCUDA នៅកម្ពុជាតាំងពីឆ្នាំ២០០៦ រហូតដល់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០០៨។

បន្ទាប់ពីក្លាយជាអ្នកសម្របសម្រួលតំបន់របស់ UNCTAD/ASYCUDA សម្រាប់អាស៊ី ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីចាប់ពីឆ្នាំ២០១៨ លោកស្រី Marianne Dumont បានបំពេញបេសកកម្មក្នុងការវាយតម្លៃប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដោយបានលើកឡើងនូវអនុសាសន៍ជាធាតុចូល ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មថែមមួយកម្រិតទៀត ៕

អត្ថបទដែលជាប់ទាក់ទង