**ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍**អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)**នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ ក្នុងស្រុកកំរៀង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា**ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប**បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា**ក្រសួងការងារជូនដំណឹង ពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីខ្មែរ**ដំណើរទស្សនកិច្ច របស់សម្តេចធិបតី នៅកូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរថែមទៀត**សិស្សានុសិស្សជាង ៥០០នាក់ មកពីគ្រប់រាជធានីខេត្ត បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ**កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច**ឯកឧត្តមបណ្ឌិត កៅ ថាច បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក**អ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការ ពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ**ឧបនាយករដ្ឋមន្ត្រី ស សុខា អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សួស ប្រាថ្នា សង្ខេបពីដំណើរការ រៀបចំដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោក កំពុងតែបន្តវិវត្តប្រែប្រួល និងជះឥទ្ធិពលប៉ះពាល់ដល់វិស័យជាច្រើន ក្នុងនោះកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះដែរ**អាមេរិកនឹងដំឡើងពន្ធលើការនាំចូលរបស់ចិនចំនួន ១៨ពាន់លានដុល្លារ**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលយុទ្ធសាស្ត្រ

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញត្រួតពិនិត្យលទ្ធផលបាញ់គ្រាប់ពិត របស់សិក្ខាកាមវគ្គពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យលទ្ធផលបាញ់គ្រាប់ពិតរបស់សិក្ខាកាមវគ្គពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ នៅទីលានបាញ់គ្រាប់ពិត ស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំវាលចាប ចំណុចចុងខាងកើតទំនប់ពហុបំណងសេកសក ក្នុងភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សិក្ខាកាមវគ្គពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ ដែលបានទទួលលទ្ធផលក្នុងការហ្វឹកហ្វឺនជាក់ស្ដែង ល្អ ចំនួន ២៧នាក់ បង្គួរ ចំនួន ៦០នាក់ និង មធ្យម ចំនួន ១៣នាក់។

មេបញ្ជាការរង នាយសេនាធិការ បានគូសបញ្ជាក់ថា ការងារបណ្តុះបណ្តាល គឺជាកិច្ចការអាទិភាពមួយនៃការងារកំណែទម្រង់កងទ័ព នៅក្នុងរយៈពេលប្រាំឆ្នាំ ឬដប់ឆ្នាំទៅមុខទៀត កងទ័ពយើងក៏ចង់មានលទ្ធភាព នៅក្នុងការផលិតធនធានមនុស្ស និងផលិតសម្ភារ យុទ្ធោបករណ៍ចាំបាច់មួយចំនួនបានដោយខ្លួនឯងផងដែរ។

ហើយការបើកវគ្គបណ្តុះបណ្តាលនៅពេលនេះ គឺពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារហ្វឹកហ្វឺន ស្របតាមតម្រូវការចាំបាច់ ដើម្បីបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីបុណ្យជាតិ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ បានថ្លែងដែរថា គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍន៍ជាតិ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន គឺបាននិងកំពុងផ្តល់ឱកាសការកសាង និងអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា ក្នុងនាមជាកងកម្លាំង យើងបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន។

ទន្ទឹមនឹងនេះ ភាពសុខដុមរមនាក្នុងស្មារតីឯកភាពជាតិ និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ ការធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ដែលត្រូវបន្តយកចិត្តទុកដាក់ តួនាទីភារកិច្ច និងកាតព្វកិច្ច របស់កងទ័ព មិនថានៅសម័យណានោះទេ គឺត្រូវតែស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងរក្សាសន្តិភាពជូនមាតុភូមិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង