**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ដឹកនាំដោយបក្សប្រជាជន ធ្វើកិច្ចការយ៉ាងសកម្ម ក្នុងការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយឥឡូវនេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលបានធ្វើកិច្ចការយ៉ាងសកម្មនៅក្នុងការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍នៅរសៀល ថ្ងៃទី១២ ខែធ្នូនេះថា ក្រុមអ្នកដែលកំពុងតែស្រែកទាមទារឱ្យកម្ពុជាស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមួយក្តាប់តូចនោះឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជានកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន សែន ជាប្រមុខ ហើយឥឡូវនេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលបានធ្វើកិច្ចការយ៉ាងសកម្ម ជាជើងឯកនៅក្នុងការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ដូចដឹងស្រាប់ហើយថា ចេញពីចំណុចសូន្យនៃរបបខ្មែរក្រហមដែលបានបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទាំងស្រុងនោះ ឥឡូវនេះយើងបាននាំមកនូវសិទ្ធិរស់រានមានជីវិតនាំមកនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង នាំមកនូវប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅទទួលផលប្រយោជន៍ពីសុខសន្តិភាព ពីការអភិវឌ្ឍន៍ប្រទសក្នុងភាពំបូរសប្បាយ។ បែរជាមានក្រុមមនុស្សមួយក្តាប់តូចស្រែកទាមទាររកប្រជាធិបតេយ្យ សិទ្ធិមនុស្ស ហើយនឹងកំពុងស្រែកទាមទារឱ្យដោះលែងអ្នកដែលប្រព្រឹត្តខុសច្បាប់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា “កម្ពុជាមានប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា មានការគោរពសិទ្ធិមនុស្ស និងលើកស្ទួយសិទ្ធិមនុស្សដែលរាជរដ្ឋាភិបាលបាននឹងកំពុងបន្តអនុវត្ត និងលើកស្ទួយបន្តទៅទៀត ធ្វើម៉េចឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនសំបូរសប្បាយ ប្រជាពលរដ្ឋមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះប្រទេសកម្ពុជាកំពុងតែកសាងនីតិរដ្ឋ បានន័យថា អ្វីៗត្រូវប្រព្រឹត្តទៅនៅក្នុងក្របខណ្ឌច្បាប់ រដ្ឋធម្មនុញ្ញ និងច្បា់ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពង្រឹងកសាងនីតិរដ្ឋឱ្យកាន់តែរឹងមាំ។ នេះជាកិច្ចការដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើ ហើយប្រជាពលរដ្ឋកំពុងតែទទួលផលពីសុខសន្តិភាព ពីការអនុវត្តច្បាប់ និងពីការសេរីភាពសិទ្ធិមនុស្សដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ហើយកំពុងតែរឹងមាំជាលំដាប់”៕

អត្ថបទដែលជាប់ទាក់ទង