**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាពង្រឹងការងារសន្ដិសុខ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់ ខណៈក្រុមអមិត្តនៅបន្ដចិញ្ចឹមចិត្តប៉ុនប៉ងបង្កចលាចល

 

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានដាក់បទបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ ដើម្បីការពារការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់ ខណៈក្រុមអមិត្តនៅតែបន្ដចិញ្ចឹមចិត្តប៉ុនប៉ង់បង្កចលាចល និងលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ការណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជានីតិកាលថ្មី មិនចង់ឲ្យមានបញ្ហាណាមួយកើតឡើងនោះទេ ពិសេសពាក់ព័ន្ធការលូកដៃពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលមានចេតនាប៉ុនប៉ង់ឲ្យមានភាពវឹកវរក្នុងពេលបោះឆ្នោត ដូច្នេះត្រូវតែផ្ដោតការយកចិត្តទុកដាក់លើការងារសន្ដិសុខ ហើយត្រូវក្ដាប់ឲ្យបានមុខសញ្ញាសង្ស័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ការប៉ុនប៉ង់ពីខាងក្រៅ ជាពិសេសការលូកដៃពីមិត្តជិតខាងរបស់យើងក៏នៅតែមាន មិត្តនេះមិនមែនមិត្តដែលគាត់ស្គាល់យើងទេ មិត្តជួរក្រៅរាជរដ្ឋាភិបាលគាត់ប៉ុនប៉ង់ ក្នុងការធ្វើឲ្យមានភាពវឹកវរក្នុងពេលបោះឆ្នោតខាងមុខនេះ។ ដូច្នេះសូមក្ដាប់ឲ្យបាននូវបញ្ហានេះ ហើយយើងមិនចង់បរាជ័យក្នុងនីតិកាលទី៧នេះទេ ដោយសារតែជានីតិកាលថ្មី ហើយរាជរដ្ឋាភិបាលគ្រប់គ្រងបាននូវការងារនេះ ប៉ុន្ដែចង់មិនចង់សូមឲ្យមានការសិក្សាដកស្រង់បទពិសោធន៍»។

ឆ្លើយតបនឹងស្ថានភាពព្រឹត្តិការណ៍សំខាន់នៅចំពោះមុខនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖

ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវលើកកម្ពស់តួនាទី និងភាពទទួលខុសត្រូវក្នុងការដឹកនាំសម្របសម្រួលកម្លាំងក្រោមយន្ដការ រចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោតរាជធានី-ខេត្ត និងផ្ដល់សេវាសន្ដិសុខ សុវត្ថិភាព គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។

ទន្ទឹមនឹងនោះ ត្រូវបន្ដយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ សន្ដិសុខនៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្នុងនោះបន្ដជំរុញឲ្យបានខ្លាំងខ្លាបន្ថែមទៀត ក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព សំដៅពង្រឹងស្ថេរភាពសន្ដិសុខ របៀបរៀបរយសណ្ដាប់ធ្នាប់ក្នុងសង្គម ឲ្យកាន់តែល្អប្រសើរ។

ទី២៖ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលជាភ្នាក់ងារសន្ដិសុខបោះឆ្នោត ត្រូវមានភាពអព្យាក្រឹត និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ជាភ្នាក់ងារសន្ដិសុខបោះឆ្នោត ហើយត្រូវបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាដល់គ្រប់គោលដៅ និងមុខសញ្ញាដែលត្រូវការពារប្រកបដោយតម្លាភាព និងគ្មានភាពរើសអើង។

ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបង្ការ ទប់ស្កាត់គ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របច្បាប់ ព្រមទាំងបង្ក្រាបឲ្យបានទាន់ពេលវេលាចំពោះបទល្មើសដែលបានកើតឡើង ជាពិសេសអំពើប្លន់ប្រដាប់អាវុធ ឃាតកម្ម អំពើហិង្សា ទំនាស់ ឬបាតុភាពនានា ដែលអាចប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គម។ រៀងរាល់បទល្មើសទាំងអស់ដែលបានកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការស្វែងរកជនល្មើស ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ទី៤៖ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវសហការ និងសម្របសម្រួលជាប្រចាំជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ សង្គមស៉ីវិលពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ ក្នុងការផ្ដល់សេវាសន្ដិសុខ ព្រមទាំងការចូលរួមកិច្ចប្រជុំនានាដែលនឹងត្រូវរៀបចំដោយ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ ក្នុងគោលដៅជួបពិភាក្សាស្វែងយល់ និងដំណោះស្រាយសមស្រប រួមទាំងការចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយបញ្ហានានា ឬបាតុភាពផ្សេងៗនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។

ទី៥៖ ត្រូវបន្ដយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់ សម្របសម្រួល ចំពោះដំណាក់កាលនៃការឃោសនាបោះឆ្នោត ព្រោះជាដំណាក់កាលតស៊ូខាងនយោបាយ ជាពិសេសពាក់ព័ន្ធការបញ្ចេញមតិ។

ទី៦៖ ដំណាក់កាលបោះឆ្នោត ក៏ដូចជារាប់សន្លឹកឆ្នោត ដែលដំណាក់កាលនេះក៏មានសារៈសំខាន់ផងដែរ ដូច្នេះគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ និងកងកម្លាំងការពារសន្ដិសុខទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវទទួលខុសត្រូវចំពោះកិច្ចការពារ និងត្រូវសហការឲ្យបានល្អជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពិសេសប្រធានការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោត ដើម្បីគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមការិយាល័យនីមួយៗ។

ក្នុងនោះភ្នាក់ងារសន្ដិសុខបោះឆ្នោត ដែលការពារផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសមស្របសម្រាប់ការបោះឆ្នោត។ ជាមួយគ្នានេះកិច្ចការពារត្រូវបន្ដយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតសម្រាប់កម្មវិធី ក៏ដូចជាការងារមួយចំនួនធំៗ ដូចជាការដឹកជញ្ជូនសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត ព្រមទាំងមានកំណត់ហេតុត្រឹមត្រូវនៃសន្លឹកឆ្នោត នៅតាមកន្លែងដែលបានកំណត់។

ទី៧៖ ដើម្បីឲ្យការបោះឆ្នោតនីមួយៗទទួលបាននូវបរិយាកាសល្អប្រសើរ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសយន្ដការរចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោតគ្រប់ថ្នាក់ ត្រូវផ្អែកទៅលើផែនការអន្ដរស្ថាប័ន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគ.ជ.ប គួបផ្សំជាមួយគោលការណ៍ និងផែនការដែលបានរៀបចំសកម្មភាពជាក់ស្ដែងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដូចជាការពង្រាយកម្លាំងភ្នាក់ងារសន្ដិសុខ ភ្នាក់ងារផ្សេងៗទៀត ក្នុងគោលដៅរក្សាឲ្យបាននូវភាពស្ងាត់ស្ងៀម ហើយនឹងនក្នុងពេលបោះឆ្នោត និងបន្ទាប់ពីការបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង