**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ចាវ ហៃយៀន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន។

ឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានផ្តល់ការអប់រំភាសាចិននៅកម្ពុជាមានភាពរីកចម្រើន និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន និងភាសាខ្មែរ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា និងទំនាក់ទំនងចំណងមិត្តភាពរវាងចិន-កម្ពុជា។ ក្នុងរយៈពេលជិត ៣០ឆ្នាំ ក្រោយពីបង្កើតសាលារៀនកាងហួរ លោកគ្រូ អ្នកគ្រូបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស ការអភិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ផងដែរ។ ការសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មីជាផ្លូវការ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងដំណើរអភិវឌ្ឍន៍សាលារៀន កាងហួរ សង្ឃឹមថា សាលារៀនចាប់យកឱកាសអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ ប្រទេសចិន និងប្រទេសកម្ពុជា គឺជាអ្នកជិតខាងដែលមានចំណងមិត្តភាព ប្រវត្តិប្រពៃ ណីយូរអង្វែង។ ឆ្នាំ២០២៣នេះជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំនៃមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ការខិតខំអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជា ឱ្យមានគុណភាពកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងបើកឱ្យដំណើរការអគាសិក្សាថ្មីដោយបានគូសបញ្ជាក់ថា សាលារៀនខ្មែរ-ចិន កាងហួរ បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ សាលារៀនខ្មែរ-ចិន កាងហួរ បានបង្កើតឡើងឆ្នាំ១៩៦៣ ផ្អាកដំណើរការនៅឆ្នាំ១៩៧០ និងដំណើរការឡើង វិញនៅឆ្នាំ១៩៩៥ បានបណ្តុះបណ្តាលចំណេះដឹងទូទៅចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ថ្នាក់រៀនភាសាចិន ភាសាអង់គ្លេស និងថ្នាក់រៀនភាសាខ្មែរសម្រាប់មនុស្សពេញវ័យ។ សាលាផ្ដល់សេវាកម្មអប់រំសម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្តល់សេវាអប់រំ និងបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ពិសេសការផលិតធនធានមនុស្សឪ្យមានសមត្ថភាពក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សាលាត្រូវបន្តពង្រឹងប្រព័ន្ធគុណភាពអប់រំថែមទៀតតាមរយៈការអភិវឌ្ឍសមត្ថភាពលោកគ្រូ អ្នកគ្រូ និងការពង្រឹងយន្តការគ្រប់គ្រង កែលម្អនឹងវាយតម្លៃកម្មវិធីបណ្តុះបណ្តាលព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនវានុវត្តន៍ និងបណ្តុះវប្បធម៌ស្រាវជ្រាវ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រជំនះនូវរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើប្រាស់នូវជំនាញចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈការ ទទួលខុសត្រូវ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ហើយមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង