**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញឲ្យនគរបាលពង្រឹងខឿនសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងបន្តផ្សព្វផ្សាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពតាមខ្នងផ្ទះ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ វិច្ឆិកា និងផ្សព្វផ្សាយផែនការផ្សេងៗ ជូនដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន២រួមមាន៖១-ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។២-ផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ជំនាញ គ្រប់ផ្នែកពាក់ព័ន្ធរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាមួយនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានជម្រុញដល់កម្លាំងនគរបាលជំនាញ ។ -បានជម្រុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមខ្នងផ្ទះ និងស្តាប់នូវរាល់ការសំណូមពរ បញ្ហាប្រឈមនានាដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះក្នុងសហគមន៍-ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ។ -ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ។ -ត្រូវពង្រឹង របៀបរបបការងាររដ្ឋបាល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ។ – ត្រូវបន្តអនុវត្តការងារ តួនាទី ភារកិច្ចឲ្យបានល្អ ។- ព្យាយាមពង្រឹងសមត្ថភាព ចំណេះ ជំនាញ ច្បាប់បច្ចេកវិទ្យាជាដើម។ នៅតាមបន្ទាត់ចំពោះនគរបាលការពារព្រំដែនគោកត្រូវគ្រប់គ្រងសភាពការណ៍នៅតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនិងសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីព្រំដែនមានសុខសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ។

ដើម្បីឲ្យធានាបានសន្តិសុខសណ្តាប់ធ្នាប់កាន់តែមានប្រសិទ្ធិភាព លោកឧត្តមសេនីយ៍ទោស្នងការបានផ្សព្វ​ផ្សាយ និងដាក់ចេញនូវផែនការមួយចំនួនដល់កម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងខឿនសន្តិសុខ ជាតិ សុវត្ថិភាពសង្គម ធ្វើឲ្យដូចជាភ្លៀងរលឹមក្នុងការចុះក្តាប់សភាពការណ៍ទូទៅ ដើម្បីទ្រោលរាល់សភាពការណ៍ផ្សេងៗ កើតឡើងជាយថាហេតុនិងត្រូវត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយរាល់សភាពការណ៍កើតឡើង ៕

អត្ថបទដែលជាប់ទាក់ទង