**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»

«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ

បច្ចុប្បន្ន សម្ភារៈដែលប្រើប្រាស់នៅក្នុងផ្ទះមានភាពកាន់តែទំនើបទៅៗ ដែលផ្តល់ភាពងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង នេះគឺបានមកពីការអភិវឌ្ឍនៃវិទ្យាសាស្ត្រ ។ អាយុកាលរំពឹងទុកជាមធ្យមរបស់មនុស្សយើងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នេះគឺដោយសារការវិវឌ្ឍនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលបានជួយព្យាបាលជំងឺនិងថែទាំសុខភាពមនុស្សយើងកាន់តែមានប្រសិទ្ធភាពនិងស័ក្តសិទ្ធភាព ។ មធ្យមបាយធ្វើដំណើរកាន់តែមានភាពទំនើបនិងប្រកបដោយផាសុកភាព នេះគឺដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនទៅៗ ។ ល ។ អ្វីៗទាំងនេះបានបង្ហាញថា វិទ្យាសាស្ត្របាននាំមកនូវការផ្លាស់ប្តូរបែបលោតផ្លោះសម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង ។

ឈានចូលយុគសម័យថ្មី ប្រទេសចិនបានខិតខំជំរុញការអភិវឌ្ឍប្រទេសជាតិតាមរយៈវិទ្យាសាស្ត្រ ដែលបានធ្វើនវានុវត្តន៍និងទំនើបកម្មលើវិស័យនានា ។ រដ្ឋាភិបាលចិនបានដាក់ចេញទិសដៅការងារជាច្រើនដើម្បីឆ្ពោះទៅការអភិវឌ្ឍបៃតង កាបូនទាប និងប្រកបដោយចីរភាពតាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ៖ «រដ្ឋាភិបាលចិនផ្តោតសំខាន់លើការងារធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រកាន់ខ្ជាប់ការចាត់ទុកនវានុវត្តន៍ជាកម្លាំងចលករទីមួយសម្រាប់ដឹកនាំការអភិវឌ្ឍ ។ ការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាការសាកល្បងដែលមនុស្សជាតិរួមគ្នាឆ្លើយតបនឹងហានិភ័យ និងជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍ ។»

អាស្រ័យហេតុនេះ ប្រទេសចិនបានខិតខំជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវិទ្យាសាស្ត្រនិងនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីនាំមកនូវសុខសុភមង្គលកាន់តែច្រើនជូនដល់មនុស្សជាតិ ។ នៅក្រុង Tengchong នៃខេត្តយូណានប្រទេសចិន បានបង្កើតនូវ«ឃុំអ្នកវិទ្យាសាស្ត្រ»និងសាលប្រជុំអចិន្ត្រៃយ៍សម្រាប់រៀបចំកិច្ចប្រជុំអ្នកវិទ្យាសាស្ត្រ ។ ដោយឡែក វេទិកាអ្នកវិទ្យាសាស្ត្រTengchong ២០២៣ ដែលបានរៀបចំពីថ្ងៃទី ១-៣ ខែធ្នូនេះ ជាការជួបជុំរវាងអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកជំនាញ បញ្ញវន្ត និងសហគ្រិនជាដើម ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីវិធីសាស្ត្រអភិវឌ្ឍន៍តាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងន័យជំរុញឱ្យវិទ្យាសាស្ត្រដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍ ។

«វេទិកាមេគង្គ-ឡានឆាងស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា , ការផ្លាស់ប្តូរប្រជាជននិងប្រជាជន» ជាសកម្មភាពដ៏សំខាន់មួយនៃវេទិកាអ្នកវិទ្យាសាស្ត្រTengchong ២០២៣ ដែលបានផ្តោតលើការអភិវឌ្ឍនៃឱសថបុរាណនៃបណ្តាប្រទេសមេគង្គ‑ឡានឆាង ដើម្បីរំលេចពីគុណប្រយោជន៍និងតួនាទីដ៏សំខាន់នៃឱសថបុរាណចំពោះដំណើរវិវឌ្ឍរីកចម្រើននៃសង្គមមនុស្សជាតិ ។

លោកវេជ្ជបណ្ឌិត ហួត ធាង អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណនៃក្រសួងសុខាភិបាលកម្ពុជាដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកានេះបានថ្លែងថា «វេទិកានេះបានធ្វើឡើងដើម្បីចែករំលែកបទពិសោធស្តីពីចំណេះដឹង ជំនាញ និងការរកឃើញថ្មីៗទាក់ទងនឹងវេជ្ជសាស្ត្របុរាណនៃអនុតំបន់ទន្លេមេគង្គ និងដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ។ ឆ្លងតាមរយៈការរៀបចំវេទិកានេះ ក៏បានបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ៦ នៃមេគង្គ-ឡានឆាង ជាពិសេសមិត្តភាពរវាងបណ្តាប្រទេសជាមួយប្រទេសចិនដែលប្រទេសចិនតែងយកចិត្តទុកដាក់ទៅលើផ្នែកវេជ្ជសាស្ត្របុរាណ ហើយតែងផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភចំពោះបណ្តាប្រទេសទាំងបច្ចេកទេសនិងថវិកា ក្នុងនោះ កម្ពុជាទទួលបានបទពិសោធថ្មីៗតាមរយៈការចែករំលែករបស់ប្រទេសចិន ។ »

ជាក់ស្តែង អ្វីដែលថ្នាក់ដឹកនាំចិនតែងគូសបញ្ជាក់គឺ «ការអភិវឌ្ឍរបស់ប្រទេសចិនជាកាលានុវត្តភាពរបស់ពិភពលោក» , «ប្រទេសចិនត្រូវការពិភពលោក ពិភពលោកក៏ត្រូវការប្រទេសចិន» នេះជាជំហររបស់ប្រទេសចិនដែលរីករាយក្នុងការចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេស ពោលគឺជោគវាសនារបស់ប្រទេសចិនបានផ្សារភ្ជាប់ជាមួយពិភពលោក ការអភិវឌ្ឍរបស់ចិនជាការអភិវឌ្ឍរបស់ពិភពលោក ។

ក្នុងមួយឆ្នាំៗ ប្រទេសចិនបានរៀបចំសកម្មភាពអន្តរជាតិរាប់រយសកម្មភាពដើម្បីចែករំលែកពីបទពិសោធអភិវឌ្ឍន៍ល្អៗរបស់ខ្លួន និងដើម្បីរៀនសូត្រទៅវិញទៅមកជាមួយបណ្តាប្រទេសនានា នេះមានន័យថា បណ្តាប្រទេសជាមិត្តបានដឹងបានយល់បន្ថែមទៀតពីការបូកសរុបបទពិសោធដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំ ពិសេសបទពិសោធក្នុងសម័យទំនើបរបស់ប្រទេសចិនលើគ្រប់វិស័យ ហើយផ្លាស់ប្តូរបទពិសោធគ្នាដើម្បីស្វែងរកការអភិវឌ្ឍរួម ។ ជាការពិតណាស់ ពុទ្ធិនិងបទពិសោធខុសៗគ្នាជាកត្តាដែលនាំឱ្យយើងមានតម្រូវការខាងការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីអាចបំផុសគំនិតថ្មីៗនិងឈានទៅរកការរកឃើញថ្មី ដែលបម្រើដល់ឧត្តមប្រយោជន៍របស់មនុស្សជាតិទាំងមូល ៕អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង