**ឯកឧត្តម សួស អង្គារ៍ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥**រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ»**សម្ដេចធិបតី៖ អាណាព្យាបាលសិស្សានុសិស្ស ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅតាមសាលាគោលដៅ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា**នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ព្រោះបើមិនអីចឹងទេ យើងពិបាក**សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្ស តាមសាលា ដោយជួយសម្រួលចរាចរណ៍ពេលម៉ោងចូល និងចេញពីរៀន**ទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង**ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន**ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ**កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០**ប្រុងប្រយ័ត្ន! ចំពោះមេរោគនៅលើកម្មវិធី Telegram តាមរយៈរូបភាព វីដេអូអាសអាភាស**រដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី “ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ”**តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទជនជាតិចិន ២នាក់ ករណីគ្រឿងញៀនជាង ២០០គីឡូក្រាម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យបន្លិចប្រាសាទ និងការសាងសង់ផ្លូវបេតុងអាមេមួយខ្សែ នៅស្រុកពាមរក៍**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចលុយ និងគ្រឿងអលង្ការ ចំនួន៦ករណី**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិបន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច

ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សាមួយខ្នង ៦បន្ទប់ នៅស្រុកថាឡាបរិវ៉ាត់

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងសម្ពោធដាក់ ឲ្យប្រើប្រាស់អាគារសិក្សាមួយខ្នង ៦បន្ទប់ដែលគាំទ្រ ដោយក្រុមហ៊ុនអាយហ្សិនផាម៉ា និង អង្គការក្លែនអន្តរជាតិកម្ពុជា សម្រាប់ស្រុកថាឡាបរិវ៉ាត់ ។

អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងអង្គពិធីរួមមាន ឯកឧត្ដម លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការ កងកម្លាំងទាំងបី លោកលោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាសមាជិក ក្រុមប្រឹក្សាស្រុកលោក អភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក នាយិការអង្គការក្លែនអន្តរជាតិ កម្ពុជា លោកអនុប្រធានទទួលបន្ទុកផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាយហ្សិនហ្វាម៉ាប្រទេសកូរ៉េ តំណាងឲ្យម្ចាស់ជំនួយ និងមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១៣ លោក លោកស្រីអាជ្ញាធរឃុំភូមិ ឃុំ លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណ ជាង ៦០០នាក់។

សូមបញ្ជាក់ថា ស្រុកថាឡាបរីវ៉ាត់ មានសាលារៀនចំនួន៤៣សាលា (សាលាឧបសម្ព័ន្ធ៥សាលា) ក្នុងនោះមានវិទ្យាល័យចំនួន០១ អនុវិទ្យាល័យចំនួន០៨សាលា បឋមសិក្សាចំនួន៣៤សាលា (សាលាឧបសម្ព័ន្ធចំនួន០៥)(សាលាមត្តេយ្យ រដ្ឋចំនួន០៧ថ្នាក់ មត្តេយ្យសិក្សាសហគមន៍ចំនួន៣២ថ្នាក់ ក្នុងនោះមាន៖ បុគ្គលិកសរុប ៣២៧នាក់ ស្រី ១៧០នាក់ ក្នុងនោះមន្ត្រីការិយាល័យមានចំនួន ០៩នាក់ ស្រី ០៤នាក់, គ្រូកម្រិតឧត្តមមានចំនួន ១៦នាក់ ស្រី ៨នាក់, គ្រូកម្រិតមូលដ្ឋានមានចំនួន ១០៤នាក់ ស្រី ៤៥នាក់, គ្រូកម្រិតបឋមមានចំនួន ១៩៣នាក់ ស្រី ១០៨នាក់, គ្រូមត្តេយ្យសិក្សារដ្ឋ ០៩នាក់ ស្រី ០៨នាក់, គ្រូខ្មែរឥស្លាម ១០នាក់ ស្រី ០២នាក់។ គ្រូជាប់ កិច្ចសន្យា ១០៩នាក់ ស្រី ៧៥នាក់, គ្រូអក្ខកម្មចំនួន ០២នាក់ ស្រី ០១នាក់, គ្រូសមមូលបឋមឆ្នាំទី១ ចំនួន ០៤នាក់ ស្រី ០២នាក់, គ្រូសមមូលបឋមឆ្នាំទី២ ចំនួន ០៤នាក់ ស្រី ០៤នាក់, គ្រូបង្កើនប្រាក់ចំណូល ចំនួន ០៥នាក់ ស្រីចំនួន ០៣នាក់, គ្រូមត្តេយ្យសិក្សាសហគមន៍ ៣២នាក់ ស្រី ៣២នាក់។ ក្នុងនោះអគារសិក្សាមួយចំនួនក៏មានសភាពចាស់ទ្រុឌ ទ្រោមផងដែរ និងមានការខ្វះខាតសម្ភារសិក្សា តុ កៅ អ៊ី ក្នុងបឋម សិក្សាថាឡាបរីវ៉ាត់ ដែលជាទីបរជុំជន និងមានសិស្សច្រើន ៕

អត្ថបទដែលជាប់ទាក់ទង