ក្រុមហាម៉ាស់បញ្ជាក់ថា ខ្លួនបានយល់ព្រមជាមួយកាតា និងអេហ្ស៊ីប ក្នុងការបន្តបទឈប់បាញ់រយៈពេលពីរថ្ងៃ

បរទេស៖ អ្នកសម្រុះសម្រួលកាតា និងក្រុមហាម៉ាសបានឲ្យដឹងថា ការផ្អាកមនុស្សធម៌ក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងត្រូវបន្តរយៈពេលពីរថ្ងៃ មុនពេលបទឈប់បាញ់រយៈពេលបួនថ្ងៃដំបូងនៅហ្គាហ្សាត្រូវបានកំណត់ឱ្យផុតកំណត់។
អ្នកនាំពាក្យក្រសួងការបរទេសកាតា Majed al-Ansari បានបញ្ជាក់ថា រដ្ឋកាតាប្រកាសថាជាផ្នែកមួយនៃការសម្របសម្រួលដែលកំពុងបន្ត កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីបន្តបទឈប់បាញ់មនុស្សធម៌សម្រាប់រយៈពេលពីរថ្ងៃបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីបបានចូលរួមក្នុងការចរចារដ៏ខ្លាំងក្លាដើម្បីបង្កើត និងពន្យារបទឈប់បាញ់នៅហ្គាហ្សា ដែលក្រុមអ្នកសម្រុះសម្រួលបាននិយាយថា ត្រូវបានរៀបចំឡើងដើម្បីពង្រីក។
