**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះសួរសុខទុក្ខកីឡាករ ចំណុះទូកងរបស់រខេត្តស្ទឹងត្រែង ឈ្មោះ “សេកុងសែនជ័យបារមីប្រះអង្គធំ” ដែលកំពុងស្នាក់នៅតំបន់ជ្រោយចង្វា

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកីឡាកចំណុះទូកងរបស់រខេត្តស្ទឹងត្រែង ឈ្មោះ “សេកុងសែនជ័យបារមីប្រះអង្គធំ ” ដែលកំពុងស្នាក់នៅតំបន់ជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីចូលរួមពិធីប្រណាំងទូកថ្នាក់ជាតិ និងជាការលើកទឹកចិត្តដលកីឡាកចំណុះទូកទាំងអស់ដែលបានខិតខំប្រឹងនាំមកនូវជ័យជម្នះក្នុងការប្រណាំងទូកអុំបុរស (គូពិសេស) ទាំងពីរជើងកាលពីថ្ងៃម្សិលមិញ ក្នុងនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនចំណុះទូកទាំងអស់ក្នុងម្នាក់ៗទទួលបាន ២០០០០រៀល។

ទន្ទឹមនឹងនេះឯកឧត្តម បានមានប្រសាសន៍សំណេះសំណាល និងណែនាំដល់ចំណុះទូកទាំងអស់ឱ្យថែរក្សាសុខភាពជៀសវាងអាហារដែលនាំឱ្យប៉ះពាល់ដល់សុខភាព ត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ។

ជាការឆ្លើយតប កីឡាករចំណុះទូកទាំងអស់មានក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត និងប្តេជ្ញាចិត្តគោរពតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមសន្តបណ្ឌិត ដើម្បីឈានទៅដណ្តើមយកជ័យជម្នះថ្មីៗថែមទៀតនៅថ្ងៃបន្តបន្ទាប់។

សូមរំលឹកថា ក្នុងគោលបំណងដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណី រដ្ឋបាលខេត្តស្ទឹងត្រែង បានចុះឈ្មោះទូកងមួយគ្រឿង ចូលរួមប្រកួតនាថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទូកងរបស់រដ្ឋបាលខេត្តស្ទឹងត្រែងមានឈ្មោះថា សេកុងសែនជ័យ បារមីព្រះអង្គធំ មានកីឡាករសរុបចំនួន ៨០នាក់ (ពេញសិទ្ធិ ៧៥នាក់ បម្រុង ០៥នាក់) និង ចាត់តាំងសមាសភាពអនុគណៈកម្មការដឹកនាំទទួលខុសត្រូវការគ្រប់គ្រង ទូកង ខេត្តស្ទឹងត្រែង ចំនួន ០៨រូប។

ប្រវត្តិទូក “ង” ខេត្តស្ទឹងត្រែង

១.ឈ្មោះ៖ សេកុងសែនជ័យបារមីព្រះអង្គធំ ឈ្មោះហៅក្រៅគ្មាន
២.នៅវត្ត៖ ពោធិញ្ញាណ (ហៅវត្តព្រះអង្គធំ)
៣.អាសយដ្ឋាន៖ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
៤.ប្រភេទទូក
-ពណ៌៖ ក្រហមលាយខៀវក្បាច់រចនា ប្រវែង ៣៥,៥០ម៉ែត្រ
-ចំនួនខ្ទង់៖ ៤៣ខ្ទង់ ចំណុះអ្នកអុំ ៧៥នាក់ ត្រៀម ៥នាក់ សរុប៨០នាក់
៥.ទីកន្លែងកំណើត៖ ខេត្តស្ទឹងត្រែង
៦.ឈ្មោះអ្នកកសាង៖ ឯកឧត្តម ឡូយ សុផាត អតីតអភិបាលខេត្តស្ទឹងត្រែង និងបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង
៧.កសាងឆ្នាំ៖ ឆ្នាំ២០១០
៨.ឈ្មោះអ្នកគ្រប់គ្រង៖ លោក អ៊ុំ ឈុនស្រេង លេខទូស័ព្ទ ០១២៩១៥៥០៤
៩.សកម្មភាពរបស់ទូក៖ ធ្លាប់បានចូលរួមប្រឡងប្រណាំងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនៅរាជធានីភ្នំពេញ ចំនួន ២លើក នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។

សូមបញ្ជាក់ថា ទូកងឈ្មោះ “សេកុងសែនជ័យបារមីប្រះអង្គធំ ” មានណុះ៧៧នាក់ ប្រវែងបណ្តោយ ៣៦.៥ម
ទទួលបានការឧបត្ថម្ភពីឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង