**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

សម្តេចធិបតី៖ កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀតនាពេលអនាគត ភ្ជាប់ពីភ្នំពេញ ទៅខេត្ត៤ទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀត ដោយនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវ ពីសិរីសោភ័ណទៅកាន់ប៉ោយប៉ែត នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីផ្លូវថ្នល់យើងនឹងពង្រឹងផ្លូវដែកបន្ថែមទៀត ចំពោះផ្លូវដែកដែលនឹងត្រូវធ្វើ អទិភាពសំខាន់បំផុតគឺត្រូវពង្រឹងផ្លូវដែកខាងជើង និងខាងត្បូង។ ខ្សែផ្លូវដែកមានចំនួន២ខ្សែ ដោយខ្សែទី១ស្ថិតនៅខាងជើងចាប់ពីប៉ោយប៉ែតកាត់ទៅភ្នំពេញ ពោសាត់ធ៍ បាត់ដឹង និងបាត់ដំបង ចំណែកខ្សែខាងត្បូង ចាប់ពីភ្នំពេញ តាកែវ កំពត និងខេត្តព្រះសីហនុ។

សម្ដេចមហាបវរធិបតី​បានថ្លែងបញ្ជាក់ថា ដើម្បីពង្រឹងអ្វីដែលមានស្រាប់ និងជំរុញការដឹកជញ្ជូនបានស្រួល និងលឿន កាត់បន្ថយចំណាយ កម្ពុជាចាំបាច់ត្រូវធ្វើផ្លូវដែកមួយទៀត ដើម្បីសម្រួលការដឹកជញ្ជូន កាត់បន្ថយនៃតម្លៃដឹកជញ្ជូន បច្ចុប្បន្ននេះកម្ពុជា បានធ្វើផ្លូវល្បឿនលឿនរួចរាល់ និងបានជួយសម្រួលយ៉ាងសំខាន់ ក្នុងការធ្វើដំណើរ អ្វីដែលត្រូវពង្រឹងបន្ថែមទៀត គឺគម្រោងធ្វើផ្លូវដែក។

សម្ដេចមហាបវរធិបតី បានមានប្រសាសន៍បញ្ជាក់ថា «គម្រោងធ្វើផ្លូវដែកចាំបាច់ត្រូវតែធ្វើ តាមគម្រោង នឹងធ្វើភ្ជាប់ពីខាងកើតទន្លេភ្ជាប់ពីប៉ោយប៉ែត សៀមរាប ភ្នំពេញ ចំណែកផ្លូវរថភ្លើងល្បឿនលឿន នឹងរៀបចំតាមក្រោយនាពេលខាងមុខ ចំពោះពេលនេះត្រូវពង្រឹងអ្វីដែលមានស្រាប់ មិនចំណាយច្រើន លឿន និងបម្រើទៅលើការដឹកជញ្ជូន ពិសេសដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយថ្លៃដឹកទំនិញ»។

អត្ថបទដែលជាប់ទាក់ទង