**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានអញ្ជើញចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍ប្រពៃណីដ៏កក្រើកខាងលើនេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោមអអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងកីឡាករអុំទូកមកពីកងរាជអាវុធហត្ថ រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស រួមជាមួយទូកមកពី ក្រុងស្រុកទូទាំងខេត្តស្វាយរៀង ទូកសាលាខេត្តស្វាយរៀង និងទូកមកពីតាមបណ្តាខេត្តផ្សេងមួយចំនួនទៀត ចូលរួមយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះផងដែរ ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាទូកតែងតែទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំកន្លងៗមក នៅតែការពារបាន នូវជ័យលាភី របស់ខ្លួនដដែលក្នុងឆ្នាំ២០២៣នេះ គឺទទួលបានជ័យលាភីលេខ១ជាលើកទី៥។

បន្ទាប់ពីទទួលបានជ័យជំនះដ៏ត្រចះត្រចង់រួចមក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងឧបត្ថម្ភ អំណោយ ជាសម្ភារៈរួមជាមួយថវិកា ជូនដល់ក្រុមកីឡាករអុំទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែងដណ្ដើមនិងរក្សាបាននូវជ័យលាភីចំណាត់ថ្នាក់លេខ១ នាំកិត្តិយស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាថ្មីម្តងទៀត។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានជ័យលាភីលេខ១ជាប់ៗគ្នា ចំនួន៥លើក៕

អត្ថបទដែលជាប់ទាក់ទង