**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្តេចធិបតី ឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រួតពិនិត្យរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ ដើម្បីបញ្ចៀសការអនុវត្តតួនាទីភារកិច្ចជាន់គ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៤ខាងមុខនេះ សម្តេចបានដាក់ចេញគោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ពិនិត្យមើលឡើងវិញ នូវចរនាសម្ព័ន្ធផ្ទៃក្នុង រួមមានការអនុវត្តតួនាទី ភារកិច្ច ធ្វើយ៉ាងណាកុំឱ្យមានការជាន់គ្នា។

ក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា សម្តេចធិបតីបានបញ្ជាក់ថា «ការសម្រួចជាមួយគ្នាឱ្យមេបញ្ជាការរួម គឺសំខាន់ តែមានមេទ័ពច្រើនពិបាក កិច្ចការសំខាន់ត្រូវពង្រឹងយន្តការរបស់យើង គឺស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិធ្វើយ៉ាងឱ្យមានប្រសិទ្ធភាព។ ដៃគូតែមួយ ច្រកចេញចូលតែមួយ ទៅនិយាយជាមួយតែមួយ វិស័យឯកជនក៏មានតំណាងតែមួយ កសិករក៏មានសហគមន៍ រដ្ឋាភិបាលក៏មានតំណាងតែមួយ ដែលធ្វើការរួមគ្នាសម្របសម្រួលគ្នា ដាក់ចេញទិសដៅតែមួយ»។

សម្តេចបន្ថែមថា «បន្តិចទៀតអាណិត្តថ្មីនេះ នៅឆ្នាំ២០២៤ គឺខ្ញុំដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈនេះ គឺគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញ រចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ច ព្រោះកន្លែងខ្លះអាចជាន់គ្នា ឧទាហរណ៍ក្រសួងកសិកម្ម នាយកដ្ឋានស្រាវជ្រាវអាចជាន់គ្នាជាមួយ CARDI (វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា) យើងពង្រឹងមួយណាទុកមួយណា តួនាទីយ៉ាងម៉េច? ឧទាហរណ៍ ធនធានទឹក អភិវឌ្ឍន៍ជនបទ ជាន់គ្នាយ៉ាងម៉េច? រ៉ែ និងថាមពល និងធនធានទឹក នរណាគេគ្រប់គ្រងខ្សាច់ ? ពេលខ្លះត្រូវមើលបញ្ហានេះឡើងវិញ» ៕

អត្ថបទដែលជាប់ទាក់ទង