**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេចធិបតី៖ កម្ពុជា មិនត្រឹមតែធានាបាន សន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញផលិតផលកសិកម្ម ៦.២លានតោន ត្រឹម១០ខែ ឆ្នាំនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ កម្ពុជាថែមទាំងអាចនាំចេញផលិតផលកសិកម្ម ប្រមាណ៦.២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ១០ខែឆ្នាំ២០២៣នេះ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យ អនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាថ្ងៃទី២០ វិច្ឆិកា សម្តេចធិបតី បញ្ជាក់ «ជាការពិតណាស់វិបត្តិស្បៀងអាហារមិនមែនជាបញ្ហាដែលស្រមើស្រមៃនោះទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងឃើញដោយសារទី១ បញ្ហាសង្គ្រាមដែលចាប់ផ្តើមពីនៅវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដែលជាប្រទេសផលិតនាំចេញស្រូវសាលី ច្រើនក្នុងពិភពលោក បានធ្វើវិបត្តិតម្លៃនៃអាហារជាច្រើនជាពិសេស នៅប្រទេសជឿនលឿនដែលពឹងផ្អែកទៅលើ វត្ថុធាតុដើមទាំងនោះ គឺមានការប៉ះពាល់។ អង្កាលដែលខ្ញុំទៅចូលរួមកិច្ចប្រជុំអាស៊ាន មានការលើកឡើងច្រើនពីកង្វល់នៃឥទ្ធិពលរបស់បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យប៉ះពាល់ការផលិតស្បៀងនៅទូទាំងពិភពលោក អាចនាំឱ្យមានកង្វះស្បៀង និងថ្លៃទំនិញ យើងធ្លាប់ឃើញហើយនៅអាស៊ានយើងប៉ុន្មានឆ្នាំមុន ប្រទេសខ្លះត្រូវរហូតបើកកូតាលក់ឱ្យប្រជាពលរដ្ឋ ព្រោះទំនិញថ្លៃ ហើយខ្វះ អីចឹងហើយបានប្រទេសជាច្រើនបើកយុទ្ធការទិញ កន្លងទៅខ្ញុំបានជួបថ្នាក់ដឹកនាំអាស៊ានមួយចំនួន ពួកគាត់ចាប់ផ្តើមប្រមូលទិញ ហើយទិញស្តុកបម្រុងក្នុងករណីចាំបាច់ ដោយសារការព្យាករណ៍ តែផ្ទុយទៅវិញនៅខណៈដែលប្រទេសជាច្រើនកំពុងជួបវិបត្តិនេះ កម្ពុជាយើងធានាបាននូវសន្តិសុខស្បៀង ហើយតាមរបាយការណ៍របស់ឯកឧត្តរដ្ឋមន្ត្រីកសិកម្ម យើងមានអធិរេក (ច្រើនលើស) បាននាំចេញ៦.២លានតោន នៅក្នុង១០ខែកន្លងមកនេះ»។

សម្តេចបន្ថែមថា ការធានាបាននូវសន្តិសុខស្បៀង និងសល់កសិផលដើម្បីនាំចេញនេះ គឺជាតិកតាងមួយបញ្ជាក់ថា កម្ពុជាមិនមែនមានតែសក្តានុពលធនធានធម្មជាតិ និងមានដីដែលមានជីវជាតិនោះទេ ប៉ុន្តែសបញ្ជាក់អំពីការដឹកនាំ ការគ្រប់គ្រង និងដាក់ចេញគោលនយោបាយត្រឹមត្រូវ រួមទាំងការបញ្ចប់សង្គ្រាម ការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការមិនយកពន្ធដីកសិកម្ម និងការអនុគ្រោះដល់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺទទួលបានផលមកវិញ ៕

អត្ថបទដែលជាប់ទាក់ទង