បុរសម្នាក់ស្រវឹងស្រាចោទប្រពន្ធមានសាហាយ វាយប្រពន្ធឡើងប៉ោងមុខ
ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង ១៦និង០០នាទីនៅចំណុចមុខរោងចក្រញូថាហ្គេតហ្វូតវែរស្ថិតក្នុងភូមិទីប៉ាត់ឃុំជាងទងមានករណីហិង្សាដោយចេតនាធ្វើឲ្យមានរបួសស្នាមមួយបង្កឡើងដោយជនសង្ស័យ១នាក់ឈ្មោះឈួន សំណាងភេទប្រុសអាយុ ៤០ឆ្នាំមានទីលំនៅភូមិស្រែរោងឃុំភ្នំកុងស្រុកអង្គរជ័យខេត្តកំពតប្រដាប់ដោយដៃនិងជង្គង់បានធ្វើសកម្មភាពដាល់ទៅលើប្រពន្ធរបស់ខ្លួនឈ្មោះយស់ ភីអាយុ ៣៦ ឆ្នាំមុខរបរជាកម្មការនីរោងចក្របណ្ដាលឱ្យត្រូវចំផ្ទៃមុខជាច្រើនដៃធ្វើឲ្យជាំហើមប៉ោង។
ជនសង្ស័យឈួន សំណាងបានចាប់សក់ក្បាលប្រពន្ធរបស់ខ្លួនរួចឡើងជង្គង់ចំដើមទ្រូងជាច្រើនជង្គង់ធ្វើឲ្យឈឺចុកចាប់ពេញខ្លួនមិនតែប៉ុណ្ណោះនៅពេលដែលសមត្ថកិច្ចយើងទៅធ្វើអន្តរាគមន៍សួរនាំឈ្មោះឈួនសំណាងបានស្ទុះវាយមកលើសមត្ថកិច្ចយើងថែមទៀត។
មូលហេតុដោយជនសង្ស័យផឹកស្រាស្រវឹងរួចតេទូរសព្ទមករកប្រពន្ធតែប្រពន្ធមិនបានលើករវល់ធ្វើការក្នុងរោងចក្រហើយប្រចណ្ឌប្រពន្ធដោយចោទប្រពន្ធថាមកធ្វើការរោងចក្រមានសាហាយនិងមានប្រុសឈ្មោល។
ក្រោយពេលទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះជាប្រពន្ធនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះឈួនសំណាងយកមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី៕