**រាជរដ្ឋាភិបាល សម្រេចការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ**ការបើកចំហកម្រិតខ្ពស់របស់ប្រទេសចិននៅក្នុងការយកចិត្តទុកដាក់នៅឯសន្និសីទ int’l**រាជរដ្ឋាភិបាល នឹងខិតខំជំរុញ និងលើកកម្ពស់ ជនមានពិការភាព ឲ្យក្លាយទៅជាអ្នកនយោបាយ មន្រ្តីរាជការ ឲ្យកាន់តែច្រើនបន្ថែមទៀត**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់វេទិកា Imperial Springs Int’l Forum ឆ្នាំ ២០២៣**សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់**លោក Xi បានសង្កត់ធ្ងន់លើការពន្លឿនការកសាងទីក្រុងសៀងហៃទៅជាទីក្រុងសង្គមនិយមទំនើប**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យជ្រើសរើសជនមានពិការភាព ចូលបម្រើការងារប្រកបដោយការទទួលខុសត្រូវ និងភ្ញាក់រលឹក**អភិបាលខេត្តក្រចេះ៖ បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃប្រទេសចិន មកធ្វើការវិនិយោគនិងអភិវឌ្ឍន៍ជាមួយកម្ពុជាលើគ្រប់វិស័យ**សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់**សវនាការជម្រះក្តីរបស់ចិន Evergrande នៅតុលាការហុងកុងត្រូវបានពន្យារពេលដល់ថ្ងៃទី ២៩ ខែមករា**នាវាពាណិជ្ជកម្មជាច្រើនបានវាយប្រហារនៅសមុទ្រក្រហម**អ៊ីស្រាអែល​ ថាកម្លាំង​ជើង​គោក​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​ហ្គាហ្សា​ស្ទ្រីប**វៀតណាម​នឹង​ស៊ើបអង្កេត​លើ​ដំណោះស្រាយ​កំណើន​ឥណទាន​របស់​ធនាគារ​កណ្តាល​របស់​ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋចំណាយថវិកាជាង ១ពាន់លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ ១,៥លានគ្រួសារ**ប្រធាន WTO បញ្ជាក់ថា ពាណិជ្ជកម្មត្រូវតែផ្លាស់ប្តូររបៀបវារៈនៃការផ្លាស់ប្តូរអាកាសធាតុសកល**លោក Macron លើកឡើងថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចំណាយរយៈពេល ១០ ឆ្នាំ**អង្គការណាតូ៖ យើងគួរតែត្រៀមខ្លួនសម្រាប់ ព័ត៌មានអាក្រក់ ពីអ៊ុយក្រែន**មនុស្ស​ម្នាក់​បានស្លាប់ និង ១១ នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​ នៅ​ជុំវិញ​បឹង Toba ប្រទេស​ឥណ្ឌូនេស៊ី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា

សម្តេចធិបតី លើកទ្បើងនូវទឡ្ហីករណ៍ ៣ចំណុច ឆ្លុះបញ្ចាំងពីការរីកចម្រើន ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត

ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ។

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយចំនួន ១១ អង្គ ដ៏អធិកអធមនេះ សម្តេចមហាបវធិបតី បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ដែលមានដូចជា៖

(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ ។

(ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង, បើប្រៀបធៀបជាមួយនឹងពេលរបបប៉ុលពត ដែលពេលនោះវត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស, បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត, មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ, និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រិស្ត ជាច្រើនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់ ហើយទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងផ្នែកអាណាចក្រ និងសាសនាចក្រ ។

(ទី៣) ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ, សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ, នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ, ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនាបាន ដែលពេលខ្លះបានបង្កជាជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនាខុសៗគ្នាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង