**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ស្ពានកោះនរា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ស្ពានកោះនរា ជាស្ពានប្រអប់បេតុងខ្សែកាបឆ្លង​កាត់​​ទន្លេបាសាក់ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍​កោះ​ពេជ្រ និងតំបន់​អភិវឌ្ឍន៍​កោះនរា។ ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា។

គម្រោងស្ពានកោះ​នរា​ មាន​ប្រវែងសរុប ៨២៤ម៉ែត្រ ទទឹងស្ពានសរុប ២៤.៥ម៉ែត្រ។ ​បណ្តោយតួស្ពានមានប្រវែង ៤៨៣ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ​៩២ម៉ែត្រ​​ ជាស្ពានចរាចរណ៍ទ្វេទិស មានគន្លងសម្រាប់រថយន្ត​ចំនួន ២ទៅ និង ២មក ដែល ១គន្លងមានទទឹង ​៣,២៥ម៉ែត្រ​ និងមានគន្លង​សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និង ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​។

ស្ពានកោះនរា ចំណាយថវិកាសាងសង់ ៣៨លានដុល្លាអាមេរិក និងសាងសង់ដោយក្រុមហ៊ុនវិនិយោ​គ​ទុន​អណិក​ជន​កម្ពុជា OCIC​ ។ ស្ពាននេះ ចំណាយពេលសាងសង់ ៣៥ខែ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។​

ក្រៅតែពីការសាងសង់ស្ពានកោះនរាហើយនោះ ដើម្បីសម្រួលភ្ជាប់ការធ្វើដំណើរចេញពីកោះនរា ទៅផ្លូវជាតិលេខ១ រាជរដ្ឋាភិបាលក៏បានសង់ស្ពានបេតុងចំនួនពីរទៀត។ ស្ពានបេតុងទាំងពីរនេះ ត្រូវបានគេឱ្យឈ្មោះថា «ស្ពាននាគ​ភ្លោះ​កោះនរា»។

ស្ពាននាគភ្លោះកោះនរា មានបណ្តោយសរុបប្រវែង ៦០ម៉ែត្រ​ បណ្តោយ​តួស្ពានប្រវែង ៤៣ម៉ែត្រ, ទទឹងស្ពានសរុប ២៦ម៉ែត្រ​។ ផ្លូវតភ្ជាប់ក្បាលស្ពានម្ខាងៗប្រវែង ៨.៥ម៉ែត្រ។

ស្ពាននាគភ្លោះកោះនរានេះ ចំណាយថវិកាសាងសង់ជាង ១លាន ៦០ម៉ឺនដុល្លារអាមេរិក និងចំណាយ​ពេលសាង​សង់​២៥ខែ ចាប់ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ស្ពានកោះនរា ក៏ដូចជាស្ពាននាគភ្លោះកោះនរា ត្រូវបានសម្តេច​មហា​​បវរ​ធិ​បតី ហ៊ុន ម៉ាណែត សម្រេចឱ្យប្រជាពល​រដ្ឋ​ធ្វើដំណើរ​បណ្តោះ​​អាសន្នក្នុងកំលុងពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលការ​ធ្វើ​ចរាចរណ៍។

សមិទ្ធផលលើទឹកដីអភិវឌ្ឍន៍ថ្មីកោះនរា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញនិយាយ​ដាច់​ដោយឡែក និងសម្រាប់ជាតិកម្ពុជានិយាយជារួម។ សមិទ្ធផលនេះ បានដើតួនាទីយ៉ាងសំខាន់ ក្នុងការរួម​ចំណែក​កាត់​បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមក​កណ្តាល​រាជធានី​ភ្នំពេញ ក៏ដូចជាអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ។ ស្ពាននេះ ក៏បានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍​មួយ​ផ្នែក​ធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ ៕ 

អត្ថបទដែលជាប់ទាក់ទង