**សវនាការជម្រះក្តីរបស់ចិន Evergrande នៅតុលាការហុងកុងត្រូវបានពន្យារពេលដល់ថ្ងៃទី ២៩ ខែមករា**នាវាពាណិជ្ជកម្មជាច្រើនបានវាយប្រហារនៅសមុទ្រក្រហម**អ៊ីស្រាអែល​ ថាកម្លាំង​ជើង​គោក​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​ហ្គាហ្សា​ស្ទ្រីប**វៀតណាម​នឹង​ស៊ើបអង្កេត​លើ​ដំណោះស្រាយ​កំណើន​ឥណទាន​របស់​ធនាគារ​កណ្តាល​របស់​ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋចំណាយថវិកាជាង ១ពាន់លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ ១,៥លានគ្រួសារ**ប្រធាន WTO បញ្ជាក់ថា ពាណិជ្ជកម្មត្រូវតែផ្លាស់ប្តូររបៀបវារៈនៃការផ្លាស់ប្តូរអាកាសធាតុសកល**លោក Macron លើកឡើងថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចំណាយរយៈពេល ១០ ឆ្នាំ**អង្គការណាតូ៖ យើងគួរតែត្រៀមខ្លួនសម្រាប់ ព័ត៌មានអាក្រក់ ពីអ៊ុយក្រែន**មនុស្ស​ម្នាក់​បានស្លាប់ និង ១១ នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​ នៅ​ជុំវិញ​បឹង Toba ប្រទេស​ឥណ្ឌូនេស៊ី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម

សម្តេចធិបតី៖ ការដាក់ឱ្យអនុវត្តន៍កម្មវិធីជាតិ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគឺ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនការបង្កើនឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញនិងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្មវិធីទាំងពីរនឹងធ្វើដំណើរស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលមានគោលដៅរួមមាន៖

ទី១.ផ្ដល់នូវជំនាញដើម្បីទទួលបាននូវការងារសមរម្យនិងការប្រកបមុខរបរដោយខ្លួនឯង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសាលភាពសេដ្ឋកិច្ច។

ទី២.ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់ ដោយសារជំងឺនិងវិបត្តិសេដ្ឋកិច្ចសកល។ទី៣.ការបង្កើនលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធឱ្យក្លាយជាចលករដ៏សំខាន់ដែលអាចរួមចំណែកដល់ការសម្រេចបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង