**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

សម្តេចធិបតី៖ រដ្ឋមិនចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញការអនុវត្ត កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច – Authorize economic operators (ACO) និងកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ធុរកិច្ចល្អបំផុត (Best Trader)។

សម្តេចធិបតី លើកឡើងថា ការធ្វើបែបនេះ ជាការធានាដល់ទំនុកចិត្តរវាងរដ្ឋ និងឯកជន ដែល រដ្ឋអត់ចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន ៤៩ ​បានក្លាយជា Best Traders ហើយមានក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន មីនីបៀ និងក្រុមហ៊ុន Huawei កំពុងស្នើសុំដាក់ឱ្យទៅជា ACO ហើយសង្ឃឹមថា មានក្រុមហ៊ុនច្រើនទៀត នឹងចូលជា AEO និង BT។

សម្តេចបានបន្ថែមថា ការចូលជាក្រុមហ៊ុនបែបនេះ ជាការធានាទំនុកចិត្តរវាងវិស័យឯកជន និងរដ្ឋ ហើយបើភាគីទាំងពីរមានទំនុកចិត្តបែបនេះ នឹងងាយស្រួលក្នុងការអនុវត្ត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រដ្ឋអត់ចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រ ប៉ុន្តែការអនុវត្ត ឥឡូវយើងដាក់វិធានជាច្រើនផ្តល់សិទ្ធិ និងការទុកចិត្តជូនវិស័យឯកជនក្នុងការ Declar ក្នុងការបង់ពន្ធ អញ្ចឹងសូមធ្វើយ៉ាងម៉េចឱ្យវិស័យឯកជនដើម្បីចូលរួមក្នុងការអនុវត្តបែបនេះឱ្យបានសុក្រិដ្ឋ ដើម្បីឈានដល់ការពង្រីកបន្ថែម ព្រោះកិច្ចការនេះជាកិច្ចការសាកល្បង ប្រសិនបើដើរគឺនឹងពង្រីកទៅវិស័យផ្សេងៗទៀត»៕

អត្ថបទដែលជាប់ទាក់ទង