**សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់**លោក Xi បានសង្កត់ធ្ងន់លើការពន្លឿនការកសាងទីក្រុងសៀងហៃទៅជាទីក្រុងសង្គមនិយមទំនើប**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យជ្រើសរើសជនមានពិការភាព ចូលបម្រើការងារប្រកបដោយការទទួលខុសត្រូវ និងភ្ញាក់រលឹក**អភិបាលខេត្តក្រចេះ៖ បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃប្រទេសចិន មកធ្វើការវិនិយោគនិងអភិវឌ្ឍន៍ជាមួយកម្ពុជាលើគ្រប់វិស័យ**សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់**សវនាការជម្រះក្តីរបស់ចិន Evergrande នៅតុលាការហុងកុងត្រូវបានពន្យារពេលដល់ថ្ងៃទី ២៩ ខែមករា**នាវាពាណិជ្ជកម្មជាច្រើនបានវាយប្រហារនៅសមុទ្រក្រហម**អ៊ីស្រាអែល​ ថាកម្លាំង​ជើង​គោក​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​ហ្គាហ្សា​ស្ទ្រីប**វៀតណាម​នឹង​ស៊ើបអង្កេត​លើ​ដំណោះស្រាយ​កំណើន​ឥណទាន​របស់​ធនាគារ​កណ្តាល​របស់​ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋចំណាយថវិកាជាង ១ពាន់លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ ១,៥លានគ្រួសារ**ប្រធាន WTO បញ្ជាក់ថា ពាណិជ្ជកម្មត្រូវតែផ្លាស់ប្តូររបៀបវារៈនៃការផ្លាស់ប្តូរអាកាសធាតុសកល**លោក Macron លើកឡើងថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចំណាយរយៈពេល ១០ ឆ្នាំ**អង្គការណាតូ៖ យើងគួរតែត្រៀមខ្លួនសម្រាប់ ព័ត៌មានអាក្រក់ ពីអ៊ុយក្រែន**មនុស្ស​ម្នាក់​បានស្លាប់ និង ១១ នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​ នៅ​ជុំវិញ​បឹង Toba ប្រទេស​ឥណ្ឌូនេស៊ី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ

រាជរដ្ឋាភិបាល កំពុងពិចារណាពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីបង្កើនការទាក់ទាញទេសចរមកពីខេត្តជាប់ព្រំដែនកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព បានបញ្ជាក់ថា តាមសំណើរបស់ផ្នែកឯកជនវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិសាលភាពបណ្ណព្រំដែន (Border Pass) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបន្ថែមទៀត ដោយអាចសាកល្បងធ្វើនៅគោលដៅទេសចរណ៍ ខេត្តសៀមរាប ជាមុនសិនចាប់ពីឆ្នាំ២០២៤ មុនអនុវត្តនៅតាមគោលដៅផ្សេងទៀត។

សម្ដេចធិបតីបន្តថា វិស័យឯកជនបានលើកសំណើ និងសំណូមពរឱ្យពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា មានលទ្ធភាពធ្វើដំណើរមកលេងដល់ខេត្តសៀមរាបតែម្ដង ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន (Passport)។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងសំណើពង្រីកវិសាលភាពបណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះដើម្បីពិភាក្សា»។

ជុំវិញកិច្ចការនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក ស្រេដ្ឋា ថាក់វីស៉ីន (Srettha Thavisin) ហើយក៏មានគោលការណ៍ឯកភាពថានឹងពិនិត្យមើលលទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋដែលមកពីខាងថៃអាចចូលមកដល់ខេត្តសៀមរាប ដោយមិនចាំបាច់កាន់លិខិតឆ្លងដែន។

សម្ដេចធិបតីបានផ្ដល់គោលការណ៍ថា «ការពង្រីកវិសាលភាពបណ្ណព្រំដែននេះអាចសាកល្បងធ្វើនៅខេត្តសៀមរាប ចាប់ពីឆ្នាំ២០២៤» ដើម្បីពិនិត្យមើលលទ្ធភាពបន្តទៀតថាតើអាចធ្វើនៅគោលដៅទេសចរណ៍ដទៃទៀតបានដែរឬទេ? ដោយហេតុថា ក្រៅពីសៀមរាប-អង្គរ កម្ពុជាក៏មានគោលដៅទេសចរណ៍ច្រើនទៀត ដូចជានៅតំបន់ប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំជាដើម។

ការសាកល្បងស្ទាបស្ទង់នេះដែរ ក៏ព្រោះមិនមែនមានតែរឿងទេសចរណ៍ គឺមានទាំងផ្នែកសន្តិសុខ និងបញ្ហាផ្សេងៗទៀត ដែលចាំបាច់ត្រូវពិនិត្យមើលឱ្យបានច្បាស់។

សម្ដេចធិបតីបានបន្តទៀតថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺមានការកែសម្រួលលើកិច្ចព្រមព្រៀងឆ្លងដែនឡើងវិញ ហើយសម្ដេចធិបតីបានស្នើឱ្យក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួមគ្នាជំរុញកិច្ចការនេះឱ្យបានឆាប់។

គួររំឭកថា ភាគីកម្ពុជាមានការឯកភាពគ្នាតែជាមួយភាគីថៃ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃអាចធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់មានលិខិតឆ្លងដែន ក្នុងនោះខាងប្រទេសកម្ពុជាមានខេត្តកោះកុង ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រីឯខាងប្រទេសថៃមានខេត្តត្រាត ខេត្តចន្ទបុរី ខេត្តស្រះកែវ ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសិរីសាកេត ឬស៉ីសាកេត និងខេត្តឧត្បលរាជធានី ឬអ៊ូបុនរ៉ាត់ឆាថានី៕

អត្ថបទដែលជាប់ទាក់ទង